អេសេគាល 43:8 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦8 ឬដោយគេធ្វើមាត់ទ្វារគេ ក្បែរមាត់ទ្វាររបស់យើង និងក្របទ្វារគេ ផ្ទាប់នឹងក្របទ្វាររបស់យើង ឲ្យមានតែជញ្ជាំងនៅកណ្ដាលយើងនឹងគេ ហើយគេបានបង្អាប់ឈ្មោះបរិសុទ្ធរបស់យើង ដោយអំពើដ៏គួរស្អប់ខ្ពើម ដែលគេបានប្រព្រឹត្ត ដោយហេតុនោះបានជាយើងធ្វើឲ្យគេសាបសូន្យទៅ ដោយសេចក្ដីក្រោធរបស់យើង។ 参见章节ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥8 ពីមុនពួកគេបានសង់ទ្វាររបស់គេនៅជាប់នឹងទ្វាររបស់យើង ក្របទ្វាររបស់គេនៅជាប់នឹងក្របទ្វាររបស់យើង គឺមានតែជញ្ជាំងមួយគត់ដែលខណ្ឌគេពីយើង។ ពួកគេបានធ្វើឲ្យនាមរបស់យើងទៅជាសៅហ្មង ដោយសារអំពើគួរស្អប់ខ្ពើមដែលពួកគេប្រព្រឹត្ត។ ហេតុនេះហើយបានជាយើងបំផ្លាញពួកគេឲ្យវិនាស តាមកំហឹងរបស់យើង។ 参见章节ព្រះគម្ពីរបរិសុទ្ធ ១៩៥៤8 ឬដោយគេធ្វើមាត់ទ្វារគេ ក្បែរមាត់ទ្វាររបស់អញ នឹងក្របទ្វារគេ ផ្ទាប់នឹងក្របទ្វាររបស់អញ ឲ្យមានតែជញ្ជាំងនៅកណ្តាលអញនឹងគេ ហើយគេបានបង្អាប់ឈ្មោះបរិសុទ្ធរបស់អញ ដោយអំពើដ៏គួរស្អប់ខ្ពើម ដែលគេបានប្រព្រឹត្ត ដោយហេតុនោះបានជាអញធ្វើឲ្យគេសាបសូន្យទៅ ដោយសេចក្ដីកំហឹងរបស់អញ 参见章节អាល់គីតាប8 ពីមុនពួកគេបានសង់ទ្វាររបស់គេនៅជាប់នឹងទ្វាររបស់យើង ក្របទ្វាររបស់គេនៅជាប់នឹងក្របទ្វាររបស់យើង គឺមានតែជញ្ជាំងមួយគត់ដែលខណ្ឌគេពីយើង។ ពួកគេបានធ្វើឲ្យនាមរបស់យើងទៅជាសៅហ្មង ដោយសារអំពើគួរស្អប់ខ្ពើមដែលពួកគេប្រព្រឹត្ត។ ហេតុនេះហើយបានជាយើងបំផ្លាញពួកគេឲ្យវិនាស តាមកំហឹងរបស់យើង។ 参见章节 |
គឺជាការដែលអ្នករាល់គ្នាបាននាំពួកសាសន៍ដទៃ ជាមនុស្សដែលមិនទទួលកាត់ស្បែកខាងចិត្ត ហើយខាងរូបសាច់ផង ឲ្យចូលមកនៅក្នុងទីបរិសុទ្ធរបស់យើង ដើម្បីនឹងបង្អាប់ទីលំនៅរបស់យើង ក្នុងកាលដែលអ្នករាល់គ្នាបានថ្វាយនំបុ័ងរបស់យើង ព្រមទាំងខ្លាញ់ និងឈាម ហើយបានផ្តាច់សេចក្ដីសញ្ញារបស់យើង ដោយអស់ទាំងអំពើគួរស្អប់ខ្ពើមដែលអ្នកប្រព្រឹត្តនោះ។
ទ្រង់យករូបឆ្លាក់ដែលទ្រង់បានធ្វើ ទៅតម្កល់ក្នុងព្រះដំណាក់របស់ព្រះ ជាទីដែលព្រះបានមានព្រះបន្ទូលនឹងដាវីឌ ហើយព្រះបាទសាឡូម៉ូនជាបុត្រាទ្រង់ថា: "យើងនឹងតាំងឈ្មោះយើងនៅក្នុងព្រះវិហារនេះ នៅក្រុងយេរូសាឡិម ជាទីដែលយើងបានរើសក្នុងគ្រប់ទាំងកុលសម្ព័ន្ធសាសន៍អ៊ីស្រាអែលឲ្យនៅជាដរាបតទៅ។