អេសេគាល 34:8 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦8 ព្រះអម្ចាស់យេហូវ៉ា ព្រះអង្គស្បថថា ដូចជាយើងរស់នៅ ពិតប្រាកដជាហ្វូងចៀមយើងក្លាយទៅជារំពា ហើយត្រឡប់ទៅជាអាហារដល់អស់ទាំងសត្វព្រៃ ដោយឥតមានគង្វាល ហើយដោយព្រោះគង្វាលទាំងប៉ុន្មានរបស់យើង មិនបានស្វះស្វែងរកចៀមយើង គឺបានឃ្វាលតែខ្លួនឯង ឥតឃ្វាលហ្វូងចៀមយើងសោះ។ 参见章节ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥8 ព្រះជាអម្ចាស់ជាព្រះដ៏មានព្រះជន្មគង់នៅ មានព្រះបន្ទូលដូចតទៅ៖ «ហ្វូងចៀមរបស់យើងត្រូវគេលួចប្លន់ ត្រូវសត្វព្រៃចាប់ស៊ី ព្រោះតែគ្មាននរណាឃ្វាល រីឯពួកអ្នកដែលយើងប្រើឲ្យឃ្វាល មិនរវីរវល់ដើររកហ្វូងចៀមរបស់យើងទេ គឺពួកគេគិតតែពីរកប្រយោជន៍ផ្ទាល់ខ្លួន ឥតគិតឃ្វាលហ្វូងចៀមឡើយ»។ 参见章节ព្រះគម្ពីរបរិសុទ្ធ ១៩៥៤8 ព្រះអម្ចាស់យេហូវ៉ាទ្រង់ស្បថថា ដូចជាអញរស់នៅ ពិតប្រាកដជាដោយព្រោះហ្វូងចៀមអញបានទៅជារំពា ហើយត្រឡប់ទៅជាអាហារដល់អស់ទាំងសត្វព្រៃ ដោយឥតមានអ្នកគង្វាល ហើយដោយព្រោះអ្នកគង្វាលទាំងប៉ុន្មានរបស់អញ មិនបានស្វះស្វែងរកចៀមអញ គឺបានឃ្វាលតែខ្លួនឯងវិញ ឥតឃ្វាលហ្វូងចៀមអញសោះ 参见章节អាល់គីតាប8 អុលឡោះតាអាឡាជាម្ចាស់ដ៏នៅអស់កល្ប មានបន្ទូលដូចតទៅ៖ «ហ្វូងចៀមរបស់យើងត្រូវគេលួចប្លន់ ត្រូវសត្វព្រៃចាប់ស៊ី ព្រោះតែគ្មាននរណាឃ្វាល រីឯពួកអ្នកដែលយើងប្រើឲ្យឃ្វាល មិនរវីរវល់ដើររកហ្វូងចៀមរបស់យើងទេ គឺពួកគេគិតតែពីរកប្រយោជន៍ផ្ទាល់ខ្លួន ឥតគិតឃ្វាលហ្វូងចៀមឡើយ»។ 参见章节 |
ដូច្នេះ ឱភ្នំអ៊ីស្រាអែលអើយ ចូរស្តាប់ព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ាចុះ ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលដូច្នេះ ដល់អស់ទាំងភ្នំធំតូច ផ្លូវទឹក និងច្រកភ្នំ ព្រមទាំងកន្លែងបាក់បែក និងទីក្រុងដែលគេចោលស្ងាត់ ជាទីដែលបានត្រឡប់ជារំពា ហើយជាទីឡកឡឺយដល់សំណល់នៃអស់ទាំងសាសន៍ដែលនៅព័ទ្ធជុំវិញ។