អេសេគាល 34:24 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦24 យើងនេះ គឺយេហូវ៉ានឹងធ្វើជាព្រះរបស់វារាល់គ្នា ហើយដាវីឌ ជាអ្នកបម្រើរបស់យើង និងធ្វើជាចៅហ្វាយលើវា គឺយើងនេះ ជាព្រះយេហូវ៉ា យើងបានចេញវាចាហើយ។ 参见章节ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥24 រីឯយើងជាព្រះអម្ចាស់យើងនឹងធ្វើជាព្រះរបស់ពួកគេ ដាវីឌជាអ្នកបម្រើរបស់យើង នឹងធ្វើជាមេដឹកនាំនៅក្នុងចំណោមពួកគេ។ នេះជាពាក្យរបស់យើងជាព្រះអម្ចាស់។ 参见章节ព្រះគម្ពីរបរិសុទ្ធ ១៩៥៤24 នោះអញនេះ គឺយេហូវ៉ានឹងធ្វើជាព្រះនៃវារាល់គ្នា ហើយដាវីឌ ជាអ្នកបំរើរបស់អញ នឹងធ្វើជាចៅហ្វាយលើវា គឺអញនេះ ជាព្រះយេហូវ៉ា អញបានចេញវាចាហើយ។ 参见章节អាល់គីតាប24 រីឯយើងជាអុលឡោះតាអាឡាយើងនឹងធ្វើជាម្ចាស់របស់ពួកគេ ទតជាអ្នកបម្រើរបស់យើង នឹងធ្វើជាមេដឹកនាំនៅក្នុងចំណោមពួកគេ។ នេះជាពាក្យរបស់យើងជាអុលឡោះតាអាឡា។ 参见章节 |
ក៏មិនធ្វើឲ្យខ្លួនស្មោកគ្រោកដោយគោរពដល់រូបព្រះ ឬដោយរបស់គួរស្អប់ខ្ពើម ឬដោយអំពើរំលងរបស់ខ្លួនទៀតដែរ យើងនឹងជួយសង្គ្រោះគេ ឲ្យរួចពីគ្រប់ទាំងទីអាស្រ័យនៅរបស់គេ ជាកន្លែងដែលគេបានធ្វើបាបនោះ ហើយយើងនឹងជម្រះគេឲ្យស្អាតវិញ យ៉ាងនោះ គេនឹងបានជាប្រជារាស្ត្ររបស់យើង ហើយយើងនឹងធ្វើជាព្រះដល់គេ។
ត្រូវឲ្យមានមួយចំណែកសម្រាប់ចៅហ្វាយ នៅទាំងសងខាងនៃដីបរិសុទ្ធ ដែលបានថ្វាយដល់ព្រះនោះ និងដីរបស់ទីក្រុង គឺខាងមុខដីជាតង្វាយបរិសុទ្ធ និងដីរបស់ទីក្រុងនោះ ចាប់ពីព្រំប្រទល់ខាងលិចចេញទៅខាងលិច ហើយពីព្រំប្រទល់ខាងកើតចេញទៅខាងកើត ហើយប្រវែងដីនោះ ត្រូវបានស្មើនឹងដីមួយចំណែក ចាប់តាំងពីព្រំប្រទល់ខាងលិច ទៅដល់ព្រំប្រទល់ខាងកើត
ដីដែលសល់នឹងបានជារបស់ចៅហ្វាយ គឺនៅទាំងសងខាងដីបរិសុទ្ធនោះ និងកន្លែងសម្រាប់ទីក្រុងដែលនៅខាងមុខដីបរិសុទ្ធទាំងពីរម៉ឺនប្រាំពាន់ខ្នាត ចេញទៅព្រំប្រទល់ខាងកើត ហើយនៅមុខពីរម៉ឺនប្រាំពាន់ខ្នាត ចេញទៅព្រំប្រទល់ខាងលិច ឲ្យប៉ុនស្មើនឹងចំណែកដីឯទៀត នោះទុកសម្រាប់ចៅហ្វាយ ហើយដីបរិសុទ្ធដែលបានថ្វាយ និងទីបរិសុទ្ធរបស់ព្រះវិហារ ត្រូវនៅកណ្ដាលនោះ។