អេសេគាល 34:10 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦10 ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលដូច្នេះថា យើងទាស់នឹងពួកអ្នកគង្វាល ហើយយើងនឹងទារចៀមយើងពីដៃគេ ក៏ឈប់ឲ្យគេឃ្វាលហ្វូងចៀមទៀត ពួកគង្វាលនឹងមិនរកស៊ីចិញ្ចឹមខ្លួនគេដែរ យើងនឹងជួយឲ្យចៀមយើងរួចពីមាត់គេ ដើម្បីមិនឲ្យធ្វើជាអាហារដល់គេឡើយ»។ 参见章节ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥10 ព្រះជាអម្ចាស់មានព្រះបន្ទូលថា៖ «យើងនឹងដាក់ទោសពួកគង្វាលទាំងនោះ យើងនឹងដកហ្វូងចៀមយើងចេញពីកណ្ដាប់ដៃរបស់គេមកវិញ។ យើងនឹងលែងឲ្យពួកគេឃ្វាលហ្វូងចៀមរបស់យើង ដើម្បីរកផលប្រយោជន៍ផ្ទាល់ខ្លួនទៀតហើយ យើងនឹងបេះហ្វូងចៀមរបស់យើងពីមាត់គេ លែងឲ្យគេស៊ីដូចមុនទៀត»។ 参见章节ព្រះគម្ពីរបរិសុទ្ធ ១៩៥៤10 ព្រះអម្ចាស់យេហូវ៉ាទ្រង់មានបន្ទូលដូច្នេះថា មើល អញទាស់នឹងពួកអ្នកគង្វាល ហើយអញនឹងទារចៀមអញពីដៃគេ ក៏នឹងឲ្យគេឈប់លែងឃ្វាលហ្វូងចៀមទៅ ពួកអ្នកគង្វាលនឹងមិនរកស៊ីចិញ្ចឹមខ្លួនគេទៀតដែរ អញនឹងជួយឲ្យចៀមអញរួចពីមាត់គេ ដើម្បីមិនឲ្យធ្វើជាអាហារដល់គេឡើយ។ 参见章节អាល់គីតាប10 អុលឡោះតាអាឡាជាម្ចាស់មានបន្ទូលថា៖ «យើងនឹងដាក់ទោសពួកគង្វាលទាំងនោះ យើងនឹងដកហ្វូងចៀមយើងចេញពីកណ្ដាប់ដៃរបស់គេមកវិញ។ យើងនឹងលែងឲ្យពួកគេឃ្វាលហ្វូងចៀមរបស់យើង ដើម្បីរកផលប្រយោជន៍ផ្ទាល់ខ្លួនទៀតហើយ យើងនឹងបេះហ្វូងចៀមរបស់យើងពីមាត់គេ លែងឲ្យគេស៊ីដូចមុនទៀត»។ 参见章节 |
ចូរស្តាប់បង្គាប់ពួកអ្នកដឹកនាំរបស់អ្នករាល់គ្នា ហើយចុះចូលចំពោះអ្នកទាំងនោះទៅ ដ្បិតអ្នកទាំងនោះមើលថែព្រលឹងអ្នករាល់គ្នា ទុកដូចជាអ្នកដែលត្រូវទូលរៀបរាប់ថ្វាយព្រះ។ ចូរឲ្យអ្នកទាំងនោះថែទាំអ្នករាល់គ្នាដោយអំណរ មិនមែនដោយស្រែកថ្ងូរទេ ដ្បិតបើត្រូវស្រែកថ្ងូរ នោះបង់ប្រយោជន៍ដល់អ្នករាល់គ្នាហើយ។
កាលណាយើងប្រាប់ដល់មនុស្សអាក្រក់ថា អ្នកនឹងត្រូវស្លាប់ជាពិត នោះបើអ្នកមិនទៅប្រាប់គេ ឬប្រាមប្រាប់មនុស្សអាក្រក់នោះ ឲ្យលះបង់ផ្លូវអាក្រក់របស់ខ្លួន ដើម្បីឲ្យបានរួចជីវិត យ៉ាងនោះមនុស្សអាក្រក់នឹងស្លាប់ក្នុងអំពើទុច្ចរិតរបស់ខ្លួនមែន តែយើងនឹងទារឈាមរបស់គេពីដៃអ្នកវិញ។
មួយទៀត កាលណាមនុស្សសុចរិតបានលះចោលអំពើសុចរិតរបស់ខ្លួន ទៅប្រព្រឹត្តអំពើទុច្ចរិត ហើយយើងដាក់ហេតុឲ្យចំពប់នៅមុខគេ នោះគេនឹងត្រូវស្លាប់ ហើយដោយព្រោះអ្នកមិនបានប្រាមប្រាប់គេ នោះគេនឹងស្លាប់ក្នុងអំពើបាបរបស់ខ្លួនគេ ហើយនឹងលែងមានសេចក្ដីនឹកចាំពីអំពើសុចរិតទាំងប៉ុន្មាន ដែលគេបានប្រព្រឹត្តនោះដែរ តែយើងនឹងទារឈាមគេពីដៃអ្នកវិញ។