អេសេគាល 32:15 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦15 កាលណាយើងបានធ្វើឲ្យ ស្រុកអេស៊ីព្ទទៅជាស្ងាត់ច្រៀប ហើយខូចបង់ ជាស្រុកខ្វះខាតរបស់ដែលពីដើមមានជាបរិបូរ ហើយកាលណាយើងបានវាយអស់អ្នកនៅស្រុកនោះ នោះគេនឹងដឹងថា យើងនេះជាព្រះយេហូវ៉ាពិត។ 参见章节ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥15 ពេលយើងធ្វើឲ្យស្រុកអេស៊ីបក្លាយទៅជាទីស្មសាន គ្មានសេសសល់អ្វីក្នុងស្រុក ហើយពេលយើងប្រហារអ្នកស្រុកអេស៊ីបវិនាសអស់ នោះពួកគេនឹងទទួលស្គាល់ថា យើងពិតជាព្រះអម្ចាស់។ 参见章节ព្រះគម្ពីរបរិសុទ្ធ ១៩៥៤15 កាលណាអញបានធ្វើឲ្យស្រុកអេស៊ីព្ទទៅជាស្ងាត់ច្រៀប ហើយខូចបង់ ជាស្រុកខ្វះខាតរបស់ដែលពីដើមមានជាបរិបូរ ហើយកាលណាអញបានវាយអស់អ្នកនៅស្រុកនោះ នោះគេនឹងដឹងថា អញនេះជាព្រះយេហូវ៉ាពិត 参见章节អាល់គីតាប15 ពេលយើងធ្វើឲ្យស្រុកអេស៊ីបក្លាយទៅជាទីស្មសាន គ្មានសេសសល់អ្វីក្នុងស្រុក ហើយពេលយើងប្រហារអ្នកស្រុកអេស៊ីបវិនាសអស់ នោះពួកគេនឹងទទួលស្គាល់ថា យើងពិតជាអុលឡោះតាអាឡា។ 参见章节 |
យើងនឹងធ្វើឲ្យស្រុកអេស៊ីព្ទទៅជាទីស្ងាត់ច្រៀប នៅកណ្ដាលអស់ទាំងស្រុកស្ងាត់ជ្រងំ និងទីក្រុងនានានៅស្ងាត់ច្រៀបអស់សែសិបឆ្នាំ នៅកណ្ដាលអស់ទាំងទីក្រុងដែលខូចបង់នោះ យើងនឹងកម្ចាត់កម្ចាយពួកសាសន៍អេស៊ីព្ទឲ្យទៅនៅកណ្ដាលអស់ទាំងសាសន៍ ហើយបែងចែកគេទៅក្នុងគ្រប់ទាំងស្រុក»។