អេសេគាល 25:7 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦7 ហេតុនោះ មើល៍ យើងបានលូកដៃទៅលើអ្នកហើយ យើងនឹងប្រគល់អ្នកទៅសម្រាប់ជារបឹបដល់សាសន៍ដទៃ យើងនឹងកាត់អ្នកចេញពីពួកសាសន៍ទាំងប៉ុន្មាន ហើយឲ្យអ្នកវិនាសបាត់ពីអស់ទាំងប្រទេសទៅ យើងនឹងបំផ្លាញអ្នកបង់នោះអ្នកនឹងដឹងថា យើងនេះជាព្រះយេហូវ៉ាពិត»។ 参见章节ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥7 យើងនឹងលើកដៃប្រហារអ្នក យើងប្រគល់អ្នកទៅឲ្យប្រជាជាតិនានាត្របាក់លេប យើងនឹងដកអ្នកចេញពីចំណោមជាតិសាសន៍នានា យើងនឹងលុបបំបាត់អ្នកពីស្រុក យើងនឹងកម្ទេចអ្នក។ ពេលនោះ អ្នករាល់គ្នានឹងទទួលស្គាល់ថា យើងពិតជាព្រះអម្ចាស់មែន»។ 参见章节ព្រះគម្ពីរបរិសុទ្ធ ១៩៥៤7 ហេតុនោះមើល អញបានលូកដៃទៅលើឯងហើយ អញនឹងប្រគល់ឯងទៅសំរាប់ជារបឹបដល់សាសន៍ដទៃ អញនឹងកាត់ឯងចេញពីពួកសាសន៍ទាំងប៉ុន្មាន ហើយឲ្យឯងវិនាសបាត់ពីអស់ទាំងប្រទេសទៅ អញនឹងបំផ្លាញឯងបង់ នោះឯងនឹងដឹងថា អញនេះជាព្រះយេហូវ៉ាពិត។ 参见章节អាល់គីតាប7 យើងនឹងលើកដៃប្រហារអ្នក យើងប្រគល់អ្នកទៅឲ្យប្រជាជាតិនានាត្របាក់លេប យើងនឹងដកអ្នកចេញពីចំណោមជាតិសាសន៍នានា យើងនឹងលុបបំបាត់អ្នកពីស្រុក យើងនឹងកំទេចអ្នក។ ពេលនោះ អ្នករាល់គ្នានឹងទទួលស្គាល់ថា យើងពិតជាអុលឡោះតាអាឡាមែន»។ 参见章节 |
ហេតុនេះ ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ «មើល៍ នឹងមានគ្រាមកដល់ ដែលយើងនឹងធ្វើឲ្យឮសម្រែកប្រាប់ពីចម្បាំង នៅក្រុងរ៉ាបាតរបស់ពួកកូនចៅអាំម៉ូន ហើយទីក្រុងនោះនឹងទៅជាគំនរបំណែកនៅស្ងាត់ច្រៀប ហើយតំបន់នៅជុំវិញទាំងប៉ុន្មាន នឹងត្រូវដុតចោល គ្រានោះ សាសន៍អ៊ីស្រាអែលនឹងបានមត៌ក ដែលពួកកូនចៅអាំម៉ូនបានយកជារបស់គេនោះមកវិញ នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា។