អេសេគាល 23:37 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦37 ដ្បិតនាងបានប្រព្រឹត្តសេចក្ដីកំផិតហើយ ក៏មានឈាមប្រឡាក់នៅដៃនាងដែរ នាងបានផិតទៅតាមរូបព្រះរបស់ខ្លួន ហើយបានធ្វើឲ្យកូន ដែលនាងបង្កើតដល់យើង ឆ្លងកាត់ភ្លើង ថ្វាយដល់រូបព្រះទាំងនោះ ឲ្យវាត្រូវឆេះទៅ។ 参见章节ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥37 ដ្បិតនាងទាំងពីរបានប្រព្រឹត្តអំពើផិតក្បត់ ហើយដៃប្រឡាក់ទៅដោយឈាម។ ពួកនាងបានប្រព្រឹត្តអំពើផិតក្បត់ជាមួយព្រះក្លែងក្លាយ ព្រមទាំងយកកូនដែលនាងបានបង្កើតឲ្យយើងទៅដុត សែនព្រះទាំងនោះទៀតផង។ 参见章节ព្រះគម្ពីរបរិសុទ្ធ ១៩៥៤37 ដ្បិតនាងបានប្រព្រឹត្តសេចក្ដីកំផិតហើយ ក៏មានឈាមប្រឡាក់នៅដៃនាងដែរ នាងបានផិតទៅតាមរូបព្រះរបស់ខ្លួន ហើយបានធ្វើឲ្យកូន ដែលនាងបង្កើតដល់អញ ឆ្លងកាត់ភ្លើង ថ្វាយដល់រូបព្រះទាំងនោះ ឲ្យវាត្រូវឆេះទៅ 参见章节អាល់គីតាប37 ដ្បិតនាងទាំងពីរបានប្រព្រឹត្តអំពើផិតក្បត់ ហើយដៃប្រឡាក់ទៅដោយឈាម។ ពួកនាងបានប្រព្រឹត្តអំពើផិតក្បត់ជាមួយព្រះក្លែងក្លាយ ព្រមទាំងយកកូនដែលនាងបានបង្កើតឲ្យយើងទៅដុត សែនព្រះទាំងនោះទៀតផង។ 参见章节 |
គេក៏បានធ្វើទីខ្ពស់ទាំងប៉ុន្មាននៃព្រះបាល ដែលនៅក្នុងច្រកភ្នំរបស់កូនចៅហ៊ីនណម សម្រាប់ធ្វើឲ្យកូនប្រុសកូនស្រីគេដើរកាត់ភ្លើងថ្វាយដល់ព្រះម៉ូឡុក ជាការដែលយើងមិនបានបង្គាប់គេឡើយ ក៏មិនដែលចូលក្នុងគំនិតយើង ឲ្យគេបានធ្វើការគួរស្អប់ខ្ពើមនេះ ដើម្បីនាំឲ្យពួកយូដាបានធ្វើបាបដែរ។
ព្រះយេហូវ៉ាមានព្រះបន្ទូលមកខ្ញុំថា៖ «ចូរទៅស្រឡាញ់ប្រពន្ធរបស់អ្នកសាជាថ្មី ទោះបើនាងស្រឡាញ់បុរសម្នាក់ផ្សេងទៀត ហើយចេះតែប្រព្រឹត្តអំពើផិតក្បត់ក៏ដោយ ដូចព្រះយេហូវ៉ាក៏ស្រឡាញ់ ពួកកូនចៅអ៊ីស្រាអែលដែរ ទោះបើគេបែរទៅប្រព្រឹត្តតាមព្រះដទៃ ហើយគេចូលចិត្តនំទំពាំងបាយជូរក៏ដោយ»។
ដ្បិតកាលណាអ្នករាល់គ្នាថ្វាយតង្វាយរបស់ខ្លួន កាលណាធ្វើឲ្យកូនខ្លួនឆ្លងកាត់ភ្លើង គឺអ្នកធ្វើឲ្យខ្លួនស្មោកគ្រោក ដោយសាររូបព្រះទាំងប៉ុន្មានរបស់អ្នក ដរាបដល់សព្វថ្ងៃនេះ ដូច្នេះ ឱពួកវង្សអ៊ីស្រាអែលអើយ តើយើងនឹងឲ្យអ្នករាល់គ្នាសួរដល់យើងឬ? ព្រះអម្ចាស់យេហូវ៉ាស្បថថា ដូចជាយើងរស់នៅ ប្រាកដជាយើងមិនឲ្យអ្នករាល់គ្នាសួរដល់យើងទេ។