អេសាយ 65:16 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦16 ពេលនោះ អ្នកណានៅផែនដី ដែលចង់បានពរ នឹងរកពរដោយព្រះនៃសេចក្ដីពិត ហើយអ្នកណានៅផែនដីដែលស្បថ នោះនឹងស្បថដោយព្រះនៃសេចក្ដីពិតដែរ ពីព្រោះសេចក្ដីវេទនាពីមុនបានភ្លេចទៅហើយ ក៏បានបាំងពីភ្នែកយើងដែរ។ 参见章节ព្រះគម្ពីរខ្មែរសាកល16 អ្នកដែលឲ្យពរខ្លួនឯងនៅលើផែនដី នឹងឲ្យពរខ្លួនឯងដោយនូវព្រះដ៏ពិតត្រង់ អ្នកដែលស្បថនៅលើផែនដី នឹងស្បថដោយអាងព្រះដ៏ពិតត្រង់ ដ្បិតទុក្ខវេទនាពីមុនត្រូវបានភ្លេច ហើយត្រូវបានបំបាំងពីភ្នែករបស់យើងហើយ”។ 参见章节ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥16 នៅក្នុងស្រុក អ្នកណាចង់ជូនពរ ត្រូវជូនពរក្នុងនាមព្រះជាម្ចាស់ដ៏ពិតប្រាកដ ហើយនរណាចង់ស្បថ ត្រូវស្បថក្នុងនាមព្រះជាម្ចាស់ដ៏ពិតប្រាកដ។ ទុក្ខលំបាកទាំងប៉ុន្មានដែលកើតមានកាលពីមុន នឹងលែងមានទៀតហើយ យើងក៏លែងនឹកនាពីការទាំងនោះទៀតដែរ»។ 参见章节ព្រះគម្ពីរបរិសុទ្ធ ១៩៥៤16 បានជាអ្នកណានៅផែនដី ដែលចង់បានពរ នោះនឹងរកពរដោយព្រះនៃសេចក្ដីពិត ហើយអ្នកណានៅផែនដីដែលស្បថ នោះនឹងស្បថដោយព្រះនៃសេចក្ដីពិតដែរ ពីព្រោះសេចក្ដីវេទនាពីជាន់មុនបានភ្លេចទៅហើយ ក៏បានកំបាំងពីភ្នែកអញផង។ 参见章节អាល់គីតាប16 នៅក្នុងស្រុក អ្នកណាចង់ជូនពរ ត្រូវជូនពរក្នុងនាមអុលឡោះជាម្ចាស់ដ៏ពិតប្រាកដ ហើយនរណាចង់ស្បថ ត្រូវស្បថក្នុងនាមអុលឡោះជាម្ចាស់ដ៏ពិតប្រាកដ។ ទុក្ខលំបាកទាំងប៉ុន្មានដែលកើតមានកាលពីមុន នឹងលែងមានទៀតហើយ យើងក៏លែងនឹកនាពីការទាំងនោះទៀតដែរ»។ 参见章节 |
បន្ទាប់មកទៀត ខ្ញុំឃើញបល្ល័ង្កជាច្រើន និងអស់អ្នកដែលអង្គុយលើបល្ល័ង្កទាំងនោះ បានទទួលអំណាចដើម្បីជំនុំជម្រះ។ ខ្ញុំក៏ឃើញព្រលឹងរបស់អស់អ្នកដែលត្រូវគេកាត់ក្បាល ដោយព្រោះគេបានធ្វើបន្ទាល់ពីព្រះយេស៊ូវ និងដោយព្រោះព្រះបន្ទូលរបស់ព្រះ ព្រមទាំងអស់អ្នកដែលមិនបានក្រាបថ្វាយបង្គំសត្វនោះ ឬរូបរបស់វា ក៏មិនបានទទួលសញ្ញាសម្គាល់របស់វា នៅលើថ្ងាស ឬនៅលើដៃរបស់គេដែរ ។ អ្នកទាំងនោះបានរស់ឡើងវិញ ហើយសោយរាជ្យជាមួយព្រះគ្រីស្ទមួយពាន់ឆ្នាំ។
នៅគ្រានោះ មីកែល ជាមហាទេវតា ដែលថែរក្សាប្រជាជនរបស់លោក នឹងក្រោកឈរឡើង ហើយនឹងមានគ្រាវេទនាជាខ្លាំង ដែលចាប់តាំងពីមានជាតិសាសន៍មួយ រហូតមកដល់ពេលនោះ មិនដែលកើតមានដូច្នេះឡើយ។ ប៉ុន្ដែ នៅគ្រានោះ ប្រជាជនរបស់លោកនឹងត្រូវរួចខ្លួន គឺអស់អ្នកណាដែលមានឈ្មោះកត់ទុកក្នុងបញ្ជី។
យ៉ាងនោះបើគេនឹងខ្នះខ្នែងរៀនតាមផ្លូវរបស់ប្រជារាស្ត្រយើងឲ្យអស់ពីចិត្ត ហើយស្បថដោយនូវឈ្មោះយើងថា ដូចជាព្រះយេហូវ៉ាមានព្រះជន្មរស់នៅ បែបដូចជាគេបានបង្រៀនប្រជារាស្ត្រយើង ឲ្យស្បថដោយនូវព្រះបាលដែរ នោះគេនឹងបានស្អាងឡើង នៅកណ្ដាលប្រជារាស្ត្ររបស់យើងយ៉ាងពិតប្រាកដ។