អេសាយ 62:6 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦6 ឱក្រុងយេរូសាឡិមអើយ យើងបានដាក់ពួកយាមល្បាតនៅលើកំផែងឯងហើយ គេនឹងមិននៅមាត់ស្ងៀម ទោះយប់ ឬថ្ងៃ អ្នករាល់គ្នាដែលជាអ្នករំឭកព្រះយេហូវ៉ាអើយ កុំនៅស្ងៀមឡើយ 参见章节ព្រះគម្ពីរខ្មែរសាកល6 យេរូសាឡិមអើយ យើងបានដាក់អ្នកយាមនៅលើកំពែងរបស់អ្នក ពួកគេមិនដែលនៅស្ងៀមទេ គឺរៀងរាល់ថ្ងៃ និងរៀងរាល់យប់។ អ្នករាល់គ្នាដែលរំលឹកគេអំពីព្រះយេហូវ៉ាអើយ កុំនៅស្ងាត់ឡើយ 参见章节ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥6 យេរូសាឡឹមអើយ យើងនឹងដាក់អ្នកយាម នៅតាមកំពែងរបស់អ្នក ទោះបីថ្ងៃក្ដីយប់ក្ដី អ្នកទាំងនោះមិនត្រូវនៅស្ងៀមឡើយ គឺត្រូវរំឭកព្រះអម្ចាស់ពីក្រុងយេរូសាឡឹម អ្នកទាំងនោះមិនត្រូវសម្រាកឡើយ!។ 参见章节ព្រះគម្ពីរបរិសុទ្ធ ១៩៥៤6 ឱក្រុងយេរូសាឡិមអើយ អញបានដាក់ពួកយាមល្បាតនៅលើកំផែងឯងហើយ គេនឹងមិននៅមាត់ស្ងៀម ទោះយប់ឬថ្ងៃផង ឯងរាល់គ្នាដែលជាអ្នករំឭកព្រះយេហូវ៉ាអើយ កុំឲ្យនៅស្ងៀមឡើយ 参见章节អាល់គីតាប6 យេរូសាឡឹមអើយ យើងនឹងដាក់អ្នកយាម នៅតាមកំពែងរបស់អ្នក ទោះបីថ្ងៃក្ដីយប់ក្ដី អ្នកទាំងនោះមិនត្រូវនៅស្ងៀមឡើយ គឺត្រូវរំលឹកអុលឡោះតាអាឡាពីក្រុងយេរូសាឡឹម អ្នកទាំងនោះមិនត្រូវសម្រាកឡើយ!។ 参见章节 |
ចូរស្តាប់បង្គាប់ពួកអ្នកដឹកនាំរបស់អ្នករាល់គ្នា ហើយចុះចូលចំពោះអ្នកទាំងនោះទៅ ដ្បិតអ្នកទាំងនោះមើលថែព្រលឹងអ្នករាល់គ្នា ទុកដូចជាអ្នកដែលត្រូវទូលរៀបរាប់ថ្វាយព្រះ។ ចូរឲ្យអ្នកទាំងនោះថែទាំអ្នករាល់គ្នាដោយអំណរ មិនមែនដោយស្រែកថ្ងូរទេ ដ្បិតបើត្រូវស្រែកថ្ងូរ នោះបង់ប្រយោជន៍ដល់អ្នករាល់គ្នាហើយ។
ទ្រង់បានតម្រូវពួកសង្ឃឲ្យធ្វើការងារតាមវេន ដូចព្រះបាទដាវីឌជាបិតាបានកំណត់ទុក ទ្រង់ឲ្យពួកលេវីមានដំណែងរបស់គេសម្រាប់ពោលសរសើរ ហើយធ្វើជាជំនួយដល់ពួកសង្ឃជាប្រចាំរាល់តែថ្ងៃ ឯពួកឆ្មាំទ្វារក៏ធ្វើតាមវេនរបស់គេនៅគ្រប់ទ្វារដែរ។ ដ្បិតព្រះបាទដាវីឌជាអ្នកសំណព្វរបស់ព្រះ បានបង្គាប់យ៉ាងដូច្នោះ។