អេសាយ 53:4 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦4 ព្រះអង្គបានទ្រាំទ្រ រងអស់ទាំងសេចក្ដីឈឺចាប់របស់យើង ហើយបានទទួលផ្ទុកអស់ទាំងសេចក្ដីទុក្ខព្រួយរបស់យើងពិត ប៉ុន្តែ យើងរាល់គ្នាបានរាប់ព្រះអង្គទុកជាអ្នកមានទោសវិញ គឺជាអ្នកដែលព្រះបានវាយ ជាអ្នកដែលរងវេទនា។ 参见章节ព្រះគម្ពីរខ្មែរសាកល4 ពិតមែនហើយ លោកបានផ្ទុករោគារបស់ពួកយើង ហើយបានទទួលយកការឈឺចាប់របស់ពួកយើង យ៉ាងណាមិញ ពួកយើងបានចាត់ទុកថា លោកត្រូវបានដាក់ទោស ត្រូវព្រះវាយ និងត្រូវបានធ្វើទុក្ខ។ 参见章节ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥4 តាមពិត លោកបានរងទុក្ខវេទនាជំនួសយើង លោកទទួលយកការឈឺចាប់របស់យើង មកដាក់លើខ្លួនលោក។ រីឯយើងវិញ យើងស្មានថា ព្រះជាម្ចាស់បានដាក់ទោសលោក ព្រះអង្គបានវាយ និងបន្ទាបបន្ថោកលោក។ 参见章节ព្រះគម្ពីរបរិសុទ្ធ ១៩៥៤4 ទ្រង់បានទ្រាំទ្រ រងអស់ទាំងសេចក្ដីឈឺចាប់របស់យើង ហើយបានទទួលផ្ទុកអស់ទាំងសេចក្ដីទុក្ខព្រួយរបស់យើងជាពិត ប៉ុន្តែយើងរាល់គ្នាបានរាប់ទ្រង់ទុកជាអ្នកមានទោសវិញ គឺជាអ្នកដែលព្រះបានវាយ ជាអ្នកដែលរងវេទនា 参见章节អាល់គីតាប4 តាមពិត គាត់បានរងទុក្ខវេទនាជំនួសយើង គាត់ទទួលយកការឈឺចាប់របស់យើង មកដាក់លើខ្លួនគាត់។ រីឯយើងវិញ យើងស្មានថា អុលឡោះបានដាក់ទោសគាត់ ទ្រង់បានវាយ និងបន្ទាបបន្ថោកគាត់។ 参见章节 |
ទោះបើយ៉ាងនោះ ព្រះយេហូវ៉ាបានសព្វព្រះហឫទ័យ នឹងវាយព្រះអង្គឲ្យជាំ ហើយឲ្យឈឺចាប់ កាលណាព្រះយេហូវ៉ាបានថ្វាយព្រះជន្មព្រះអង្គ ទុក្ខជាយញ្ញបូជាលោះបាបរួចហើយ ព្រះអង្គនឹងឃើញពូជពង្សរបស់ព្រះអង្គ ហើយនឹងធ្វើឲ្យព្រះជន្មព្រះអង្គយឺនយូរតទៅ ឯបំណងព្រះហឫទ័យព្រះយេហូវ៉ា នឹងចម្រើនឡើងតាមរយៈព្រះអង្គ។