អេសាយ 47:10 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦10 ពីព្រោះអ្នកបានទុកចិត្តនឹងអំពើកំណាចរបស់អ្នក អ្នកបានគិតថា គ្មានអ្នកណាឃើញអ្នកទេ ឯប្រាជ្ញា និងចំណេះរបស់អ្នក បានបង្ខូចចិត្តអ្នកហើយ អ្នកបាននឹកក្នុងចិត្តថា គឺយើងនេះហើយ ឥតមានអ្នកណាទៀតឡើយ។ 参见章节ព្រះគម្ពីរខ្មែរសាកល10 ដ្បិតអ្នកបានទុកចិត្តលើអំពើអាក្រក់របស់ខ្លួន ទាំងពោលថា: ‘គ្មានអ្នកណាឃើញអញទេ’។ ប្រាជ្ញា និងចំណេះដឹងរបស់អ្នកបាននាំអ្នកឲ្យវង្វេង ដូច្នេះអ្នកក៏និយាយក្នុងចិត្តថា: ‘គឺអញហ្នឹងហើយ គ្មានអ្នកណាក្រៅពីអញឡើយ!’។ 参见章节ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥10 អ្នកពឹងផ្អែកលើពុតត្បុតអាក្រក់របស់ខ្លួន ហើយអ្នកតែងតែពោលថា “គ្មាននរណាមើលអញឃើញទេ!” ក៏ប៉ុន្តែ តម្រិះប្រាជ្ញារបស់អ្នកបានធ្វើឲ្យ អ្នកបែរទៅជាវង្វេង អ្នកគិតថា “គ្មាននរណាផ្ទឹមស្មើនឹងអញទេ!”។ 参见章节ព្រះគម្ពីរបរិសុទ្ធ ១៩៥៤10 ពីព្រោះឯងបានទុកចិត្តនឹងអំពើកំណាចរបស់ឯង ឯងបានគិតថា គ្មានអ្នកណាឃើញឯងទេ ឯប្រាជ្ញា នឹងចំណេះរបស់ឯង នោះបានបង្ខូចចិត្តឯងហើយ ឯងបាននឹកក្នុងចិត្តថា គឺអញនេះហើយ ឥតមានអ្នកណាទៀតឡើយ 参见章节អាល់គីតាប10 អ្នកពឹងផ្អែកលើពុតត្បុតអាក្រក់របស់ខ្លួន ហើយអ្នកតែងតែពោលថា “គ្មាននរណាមើលអញឃើញទេ!” ក៏ប៉ុន្តែ តម្រិះប្រាជ្ញារបស់អ្នកបានធ្វើឲ្យ អ្នកបែរទៅជាវង្វេង អ្នកគិតថា “គ្មាននរណាផ្ទឹមស្មើនឹងអញទេ!”។ 参见章节 |