អេសាយ 39:8 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦8 ព្រះបាទហេសេគាមានរាជឱង្ការទៅហោរាអេសាយថា៖ «ព្រះបន្ទូលនៃព្រះយេហូវ៉ាដែលបានថានោះ ក៏ល្អហើយ ទ្រង់ក៏មានរាជឱអង្ការទៀតថា៖ គឺពីព្រោះនៅក្នុងជីវិតយើង នឹងមានសេចក្ដីសុខ និងសេចក្ដីពិត»។ 参见章节ព្រះគម្ពីរខ្មែរសាកល8 ហេសេគាក៏មានរាជឱង្ការនឹងអេសាយថា៖ “ព្រះបន្ទូលរបស់ព្រះយេហូវ៉ាដែលលោកបានថ្លែងនោះ គឺល្អហើយ”។ ដ្បិតទ្រង់គិតថា៖ “យ៉ាងហោចណាស់នឹងមានសន្តិភាព និងស្ថិរភាព ក្នុងជំនាន់អញ”៕ 参见章节ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥8 ព្រះបាទហេសេគាមានរាជឱង្ការតបទៅលោកអេសាយវិញថា៖ «ព្រះបន្ទូលរបស់ព្រះអម្ចាស់ដែលលោកថ្លែងនេះល្អហើយ» ដ្បិតព្រះរាជាគិតថា «ក្នុងពេលដែលយើងនៅមានជីវិត យើងនឹងរស់នៅដោយសន្តិភាព និងសុខសាន្តត្រាណ»។ 参见章节ព្រះគម្ពីរបរិសុទ្ធ ១៩៥៤8 ហេសេគាទ្រង់មានបន្ទូលទៅអេសាយថា ព្រះបន្ទូលនៃព្រះយេហូវ៉ាដែលបានថានោះ ក៏ល្អហើយ ទ្រង់ក៏មានបន្ទូលទៀតថា គឺពីព្រោះនៅក្នុងជីវិតយើង នោះនឹងមានសេចក្ដីសន្តិសុខ ហើយនឹងសេចក្ដីពិតវិញ។ 参见章节អាល់គីតាប8 ស្តេចហេសេគាមានប្រសាសន៍តបទៅអេសាយវិញថា៖ «បន្ទូលរបស់អុលឡោះតាអាឡាដែលអ្នកថ្លែងនេះល្អហើយ» ដ្បិតស្តេចគិតថា «ក្នុងពេលដែលយើងនៅមានជីវិត យើងនឹងរស់នៅដោយសន្តិភាព និងសុខសាន្តត្រាណ»។ 参见章节 |