អេសាយ 36:8 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦8 ដូច្នេះ ចូរអ្នកចុះសន្យានឹងស្តេចស្រុកអាសស៊ើរ ជាចៅហ្វាយរបស់យើងឥឡូវចុះ នោះយើងនឹងឲ្យសេះពីរពាន់ដល់អ្នក បើអ្នករកអ្នកជិះបាន 参见章节ព្រះគម្ពីរខ្មែរសាកល8 “ឥឡូវនេះ ចូរភ្នាល់គ្នាជាមួយស្ដេចអាស្ស៊ីរីចៅហ្វាយរបស់យើងចុះ! យើងនឹងឲ្យសេះពីរពាន់ក្បាលដល់អ្នក ប្រសិនបើអ្នកអាចដាក់អ្នកជិះរបស់អ្នកលើពួកវាបាន។ 参见章节ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥8 ឥឡូវនេះ សុំព្រះករុណាសាកល្បងភ្នាល់ជាមួយព្រះចៅក្រុងអាស្ស៊ីរី ជាអម្ចាស់របស់ទូលបង្គំទៅ នោះទូលបង្គំនឹងថ្វាយសេះពីរពាន់ក្បាល ប្រសិនបើព្រះករុណារកអ្នកជិះបាន! 参见章节ព្រះគម្ពីរបរិសុទ្ធ ១៩៥៤8 ដូច្នេះ ចូរឯងចុះសន្យានឹងស្តេចស្រុកអាសស៊ើរ ជាចៅហ្វាយរបស់អញឥឡូវចុះ នោះអញនឹងឲ្យសេះ២ពាន់ដល់ឯង បើឯងរកអ្នកជិះបាន 参见章节អាល់គីតាប8 ឥឡូវនេះ សុំស្តេចសាកល្បងភ្នាល់ជាមួយស្តេចក្រុងអាស្ស៊ីរី ជាចៅហ្វាយរបស់ខ្ញុំទៅ នោះខ្ញុំនឹងជូនសេះពីរពាន់ក្បាល ប្រសិនបើស្តេចរកអ្នកជិះបាន! 参见章节 |