អេសាយ 29:1 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦1 ក្រុងអើរាល ក្រុងអើរាល ជាទីក្រុងដែលដាវីឌបានគង់នៅ ចូរឲ្យគេធ្វើបុណ្យខួប រាល់ឆ្នាំតទៅ។ 参见章节ព្រះគម្ពីរខ្មែរសាកល1 “វេទនាហើយ អើរាលអើយ! អើរាលអើយ! ជាទីក្រុងដែលដាវីឌបានបោះទ័ព! ចូរបន្ថែមមួយឆ្នាំហើយមួយឆ្នាំទៀត ហើយឲ្យមានពិធីបុណ្យវិលចុះវិលឡើង! 参见章节ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥1 ក្រុងអើរាល ក្រុងអើរាល ជាបុរីដែលស្ដេចដាវីឌបោះទ័ព មុខជាត្រូវវេទនាពុំខាន! ទោះបីអ្នកខំធ្វើពិធីបុណ្យរៀងរាល់ឆ្នាំក្ដី 参见章节ព្រះគម្ពីរបរិសុទ្ធ ១៩៥៤1 វេទនាដល់អើរាល គឺអើរាល ជាទីក្រុងដែលដាវីឌបានគង់នៅ ចូរឲ្យគេធ្វើបុណ្យទាំងខួបៗ រាល់តែឆ្នាំតទៅចុះ 参见章节អាល់គីតាប1 ក្រុងរបស់អុលឡោះជាម្ចាស់» ជាបុរីដែលស្ដេចទតបោះទ័ព មុខជាត្រូវវេទនាពុំខាន! ទោះបីអ្នកខំធ្វើពិធីបុណ្យរៀងរាល់ឆ្នាំក្ដី 参见章节 |
គេនឹងលែងច្រួចស្រាទំពាំងបាយជូរថ្វាយព្រះយេហូវ៉ា ហើយយញ្ញបូជារបស់គេ មិនគាប់ព្រះហឫទ័យព្រះអង្គឡើយ យញ្ញបូជារបស់គេនឹងបានដូចជា នំបុ័ងរបស់អ្នកកាន់ទុក្ខដល់គេ អស់អ្នកដែលបរិភោគនឹងត្រូវស្មោកគ្រោក នំបុ័ងរបស់គេនឹងបានសម្រាប់តែ ចម្អែតខ្លួនគេប៉ុណ្ណោះ គឺនឹងមិនដែលចូលទៅក្នុងដំណាក់ របស់ព្រះយេហូវ៉ាឡើយ។
អ្នកណាសម្លាប់គោ នោះដូចជាបានប្រហារជីវិតមនុស្ស អ្នកណាដែលថ្វាយកូនចៀមទុកជាយញ្ញបូជា នោះដូចជាបានបំបាក់កឆ្កែ អ្នកណាដែលថ្វាយតង្វាយម្សៅ នោះដូចជាបានថ្វាយឈាមជ្រូក អ្នកណាដែលដុតកំញានថ្វាយ នោះក៏ដូចជាអ្នកដែលថ្វាយបង្គំដល់រូបព្រះដែរ អ្នកទាំងនោះបានរើសផ្លូវរបស់ខ្លួនគេ ព្រលឹងរបស់គេក៏រីករាយចំពោះ ការគួរស្អប់ខ្ពើមរបស់ខ្លួនគេហើយ។