អេសាយ 27:10 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦10 ដ្បិតទីក្រុងមានបន្ទាយបានចោលស្ងាត់ទៅ គឺជាទីលំនៅដែលគេលែងនៅ ព្រមទាំងបោះបង់ចោលហើយ ប្រៀបដូចជាទីរហោស្ថាន នៅទីនោះកូនគោនឹងរកស៊ី ហើយដេកនៅ វានឹងស៊ីមែកខ្ចីដែលនៅទីនោះ។ 参见章节ព្រះគម្ពីរខ្មែរសាកល10 ដ្បិតទីក្រុងដ៏រឹងមាំនឹងទៅជាកណ្ដោចកណ្ដែង លំនៅនឹងត្រូវទុកចោល ហើយត្រូវបោះបង់ចោល ដូចទីរហោស្ថាន នៅទីនោះកូនគោនឹងស៊ីស្មៅ ហើយដេក ព្រមទាំងបំផ្លាញមែកឈើនៅទីនោះ។ 参见章节ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥10 ទីក្រុងដែលមានកំពែងដ៏រឹងមាំ នឹងលែងមានមនុស្សនៅទៀតហើយ គឺក្រុងនោះត្រូវគេបោះបង់ចោលឲ្យនៅ ស្ងាត់ជ្រងំ ក្លាយទៅជាវាលស្មៅ សម្រាប់គោមកដេក ហើយស៊ីស្លឹកឈើតាមគុម្ពោតនៅទីនោះ។ 参见章节ព្រះគម្ពីរបរិសុទ្ធ ១៩៥៤10 ដ្បិតទីក្រុងមានបន្ទាយបានចោលស្ងាត់ទៅ គឺជាទីលំនៅដែលគេលែងនៅ ព្រមទាំងបោះបង់ចោលហើយ ប្រៀបដូចជាទីរហោស្ថាន នៅទីនោះកូនគោនឹងរកស៊ីហើយដេកនៅ វានឹងស៊ីមែកខ្ចីដែលនៅទីនោះ 参见章节អាល់គីតាប10 ទីក្រុងដែលមានកំពែងដ៏រឹងមាំ នឹងលែងមានមនុស្សនៅទៀតហើយ គឺក្រុងនោះត្រូវគេបោះបង់ចោលឲ្យនៅ ស្ងាត់ជ្រងំ ក្លាយទៅជាវាលស្មៅ សម្រាប់គោមកដេក ហើយស៊ីស្លឹកឈើតាមគុម្ពោតនៅទីនោះ។ 参见章节 |
មីកា ជាពួកម៉ូរ៉ាស៊ីត បានថ្លែងទំនាយក្នុងរជ្ជកាលព្រះបាទហេសេគា ជាស្តេចយូដា ថ្លែងទៅកាន់ប្រជាជននៅស្រុកយូដាទាំងអស់ថា ព្រះយេហូវ៉ានៃពួកពលបរិវារមានព្រះបន្ទូលដូច្នេះថា៖ គេនឹងភ្ជួរក្រុងស៊ីយ៉ូន ដូចជាភ្ជួរស្រែចម្ការ ហើយក្រុងយេរូសាឡិមនឹងត្រឡប់ជាគំនរបាក់បែក ឯភ្នំនៃព្រះដំណាក់ ដូចជាទីខ្ពស់នៅព្រៃណាមួយ ។
ដូច្នេះ ឱភ្នំអ៊ីស្រាអែលអើយ ចូរស្តាប់ព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ាចុះ ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលដូច្នេះ ដល់អស់ទាំងភ្នំធំតូច ផ្លូវទឹក និងច្រកភ្នំ ព្រមទាំងកន្លែងបាក់បែក និងទីក្រុងដែលគេចោលស្ងាត់ ជាទីដែលបានត្រឡប់ជារំពា ហើយជាទីឡកឡឺយដល់សំណល់នៃអស់ទាំងសាសន៍ដែលនៅព័ទ្ធជុំវិញ។