អេសាយ 19:3 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦3 គំនិតរបស់សាសន៍អេស៊ីព្ទ នឹងសូន្យបាត់នៅកណ្ដាលគេ ហើយយើងនឹងបំផ្លាញសេចក្ដីប្រឹក្សារបស់គេដែរ នោះគេនឹងទៅរករូបព្រះ គ្រូសន្ធាប់ គ្រូខាប និងពួកគ្រូគាថារបស់គេ 参见章节ព្រះគម្ពីរខ្មែរសាកល3 ជនជាតិអេហ្ស៊ីបនឹងបាត់ស្មារតី ហើយយើងនឹងបំភាន់ផែនការរបស់ពួកគេ។ ពួកគេនឹងសួររករូបបដិមាករឥតប្រយោជន៍ ព្រលឹងខ្មោច គ្រូអន្ទងខ្មោច និងគ្រូខាបព្រលឹង។ 参见章节ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥3 យើងនឹងធ្វើឲ្យជនជាតិអេស៊ីបវង្វេងស្មារតី ហើយធ្វើឲ្យនយោបាយរបស់គេត្រូវរលាយ ពួកគេនឹងទៅបន់ព្រះក្លែងក្លាយ ទៅរកគ្រូអន្ទងខ្មោចបញ្ជាន់អារក្ស និងរកគ្រូទាយឲ្យជួយ។ 参见章节ព្រះគម្ពីរបរិសុទ្ធ ១៩៥៤3 គំនិតរបស់សាសន៍អេស៊ីព្ទ នឹងសូន្យបាត់នៅកណ្តាលគេ ហើយអញនឹងបំផ្លាញសេចក្ដីប្រឹក្សារបស់គេដែរ នោះគេនឹងទៅរករូបព្រះ គ្រូសន្ធាប់ គ្រូខាប នឹងពួកគ្រូគាថារបស់គេ 参见章节អាល់គីតាប3 យើងនឹងធ្វើឲ្យជនជាតិអេស៊ីបវង្វេងស្មារតី ហើយធ្វើឲ្យនយោបាយរបស់គេត្រូវរលាយ ពួកគេនឹងទៅបន់ព្រះក្លែងក្លាយ ទៅរកគ្រូអន្ទងខ្មោចបញ្ជាន់អារក្ស និងរកគ្រូទាយឲ្យជួយ។ 参见章节 |
ស្ដេចស្រែកយ៉ាងខ្លាំង បញ្ជាឲ្យគេនាំពួកអាបធ្មប់ ពួកខាល់ដេ និងពួកគ្រូទាយមក រួចស្ដេចមានរាជឱង្ការទៅកាន់ពួកអ្នកប្រាជ្ញនៅស្រុកបាប៊ីឡូនថា៖ «អ្នកណាដែលអាចអានអក្សរនេះ ហើយកាត់ស្រាយន័យប្រាប់យើងបាន អ្នកនោះនឹងបានស្លៀកពាក់សំពត់ពណ៌ស្វាយ ហើយមានខ្សែមាសពាក់នៅក ក៏នឹងមានឋានៈជាអ្នកគ្រប់គ្រងទីបីក្នុងនគរនេះ»។
កាលណាគេសួរអ្នកថា ហេតុអ្វីបានជាដង្ហើមធំដូច្នេះ? អ្នកត្រូវប្រាប់ថា គឺដោយព្រោះបានឮដំណឹង ពីព្រោះការនោះកំពុងតែមក ហើយចិត្តមនុស្សទាំងអស់នឹងរលាយទៅ ដៃទាំងអស់នឹងអន់ខ្សោយ វិញ្ញាណទាំងអស់នឹងស្រយុតចុះ ហើយក្បាលជង្គង់ទាំងប៉ុន្មាននឹងទន់ដូចជាទឹក ការនោះកំពុងតែមកហើយ ក៏នឹងបានសម្រេច នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់យេហូវ៉ា»។