អេសាយ 18:6 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦6 ក៏នឹងត្រូវបោះបង់ចោលជាមួយគ្នា ដល់សត្វហើរមកពីភ្នំ ដែលស៊ីគំរង់ ហើយដល់សត្វព្រៃនៅផែនដីដែរ ឯសត្វហើរទាំងនោះ នឹងអាស្រ័យដោយសារខ្មោចគេអស់មួយរដូវក្តៅ ហើយសត្វព្រៃនឹងអាស្រ័យ ដោយសារគេអស់មួយរដូវរងា។ 参见章节ព្រះគម្ពីរខ្មែរសាកល6 មែកទាំងនោះនឹងត្រូវបានបោះបង់ចោលជាមួយគ្នា ដល់សត្វហើរចាប់រំពានៅលើភ្នំ និងដល់សត្វព្រៃនៅលើផែនដី នោះសត្វហើរចាប់រំពានឹងមកលើវានៅរដូវក្ដៅ ហើយអស់ទាំងសត្វព្រៃនៅលើផែនដីនឹងមកលើវានៅរដូវរងា។ 参见章节ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥6 ខ្មាំងសត្រូវនឹងប្រល័យជីវិតជនជាតិអេត្យូពី ហើយទុកសាកសពចោលយ៉ាងនោះដែរ គេនឹងក្លាយទៅជាចំណីត្មាតដែលរស់នៅតាមភ្នំ និងជាចំណីរបស់សត្វសាហាវ។ ត្មាតនឹងស៊ីសាកសព របស់ពួកគេនៅរដូវក្ដៅ ហើយសត្វសាហាវនឹងស៊ីសាកសពរបស់ពួកគេ នៅរដូវត្រជាក់»។ 参见章节ព្រះគម្ពីរបរិសុទ្ធ ១៩៥៤6 ក៏នឹងត្រូវបោះបង់ចោលជាមួយគ្នា ដល់សត្វហើរមកពីភ្នំ ដែលស៊ីគំរង់ ហើយដល់សត្វព្រៃនៅផែនដីដែរ ឯសត្វហើរទាំងនោះ នឹងអាស្រ័យ ដោយសារខ្មោចគេអស់១រដូវក្តៅ ហើយសត្វព្រៃនឹងអាស្រ័យ ដោយសារគេអស់១រដូវរងា 参见章节អាល់គីតាប6 ខ្មាំងសត្រូវនឹងប្រល័យជីវិតជនជាតិអេត្យូពី ហើយទុកសាកសពចោលយ៉ាងនោះដែរ គេនឹងក្លាយទៅជាចំណីត្មាតដែលរស់នៅតាមភ្នំ និងជាចំណីរបស់សត្វសាហាវ។ ត្មាតនឹងស៊ីសាកសពរបស់ពួកគេនៅរដូវក្ដៅ ហើយសត្វសាហាវនឹងស៊ីសាកសពរបស់ពួកគេ នៅរដូវត្រជាក់»។ 参见章节 |