អេម៉ុស 1:9 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦9 ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា ដោយព្រោះអំពើរំលងបីរបស់ក្រុងទីរ៉ុស អើ ដោយព្រោះបួនផង យើងនឹងមិនព្រមលើកលែងទោសគេឡើយ ព្រោះគេបានប្រគល់ពួកឈ្លើយទាំងអស់ ដល់សាសន៍អេដុម ហើយមិនបាននឹកចាំសេចក្ដីសញ្ញា ជាបងប្អូននឹងគ្នាសោះ។ 参见章节ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥9 ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «ដោយអ្នកក្រុងទីរ៉ុសបានប្រព្រឹត្តអំពើបាប ផ្ទួនៗគ្នាជាច្រើនដង យើងនឹងដាក់ទោសពួកគេ ឥតប្រែប្រួលឡើយ ព្រោះពួកគេប្រគល់ប្រជាជនទាំងភូមិៗ ឲ្យពួកអេដុមកៀរយកទៅ ដោយឥតគោរពសន្ធិសញ្ញា ដែលខ្លួនបានចុះជាមួយអ៊ីស្រាអែលឡើយ។ 参见章节ព្រះគម្ពីរបរិសុទ្ធ ១៩៥៤9 ព្រះយេហូវ៉ា ទ្រង់មានបន្ទូលដូច្នេះថា ដោយព្រោះអំពើរំលងទាំង៣របស់ក្រុងទីរ៉ុស អើ ដោយព្រោះ៤ផង នោះអញនឹងមិនព្រមលើកទោសគេចោលឡើយ ពីព្រោះគេបានប្រគល់ពួកឈ្លើយទាំងអស់ដល់សាសន៍អេដំម ឥតនឹកចាំសេចក្ដីសញ្ញាជាបងប្អូននឹងគ្នាសោះ 参见章节អាល់គីតាប9 អុលឡោះតាអាឡាមានបន្ទូលថា៖ «ដោយអ្នកក្រុងទីរ៉ុសបានប្រព្រឹត្តអំពើបាប ផ្ទួនៗគ្នាជាច្រើនដង យើងនឹងដាក់ទោសពួកគេ ឥតប្រែប្រួលឡើយ ព្រោះពួកគេប្រគល់ប្រជាជនទាំងភូមិៗ ឲ្យពួកអេដុមកៀរយកទៅ ដោយឥតគោរពសន្ធិសញ្ញា ដែលខ្លួនបានចុះជាមួយអ៊ីស្រអែលឡើយ។ 参见章节 |
អ្នកបានបង្អាប់អស់ទាំងទីបរិសុទ្ធរបស់អ្នក ដោយអំពើទុច្ចរិតដ៏បរិបូររបស់អ្នក ហើយដោយសេចក្ដីទុច្ចរិតនៃការជួញប្រែរបស់អ្នក ហេតុនោះ យើងបានធ្វើឲ្យមានភ្លើង ចេញពីកណ្ដាលអ្នកមក ភ្លើងនោះបានឆេះបំផ្លាញអ្នក យើងបានឲ្យអ្នកទៅជាផេះនៅលើផែនដី នៅចំពោះភ្នែកនៃអស់អ្នកដែលឃើញអ្នក។