ហេព្រើរ 5:12 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦12 ដ្បិត រហូតមកដល់ពេលនេះ អ្នករាល់គ្នាគួរតែបានធ្វើជាគ្រូបង្រៀនគេ តែអ្នករាល់គ្នាបែរជាត្រូវការឲ្យគេបង្រៀន ពីសេចក្ដីខាងឯបឋមសិក្សានៃព្រះបន្ទូលរបស់ព្រះឡើងវិញ អ្នករាល់គ្នាមិនត្រូវការអាហាររឹងសោះ តែបែរជាត្រូវការទឹកដោះទៅវិញ 参见章节ព្រះគម្ពីរខ្មែរសាកល12 តាមពិត អ្នករាល់គ្នាគួរតែធ្វើជាគ្រូត្រឹមពេលឥឡូវនេះ ប៉ុន្តែអ្នករាល់គ្នាបែរជាត្រូវការឲ្យគេបង្រៀនគោលការណ៍បឋមនៃព្រះបន្ទូលរបស់ព្រះម្ដងទៀត។ អ្នករាល់គ្នាបែរជាត្រូវការទឹកដោះទៅវិញ គឺមិនមែនអាហាររឹងទេ។ 参见章节Khmer Christian Bible12 ដ្បិតមកដល់ពេលនេះ អ្នករាល់គ្នាគួរតែធ្វើជាគ្រូហើយ ក៏ប៉ុន្ដែអ្នករាល់គ្នាបែរជាត្រូវការឲ្យគេបង្រៀនអំពីគោលការណ៍បឋមនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ម្ដងទៀត គឺអ្នករាល់គ្នាត្រលប់ជាអ្នកដែលត្រូវការទឹកដោះទៅវិញ មិនមែនអាហាររឹងទេ 参见章节ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥12 តាមពិត បងប្អូនគួរតែបានធ្វើជាគ្រូបង្រៀនគេ តាំងពីយូរយារណាស់មកហើយ ក៏ប៉ុន្តែ បងប្អូនត្រូវការឲ្យគេបង្រៀនអំពីសេចក្ដីខ្លះៗ ដែលនៅខាងដើមដំបូងនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ឡើងវិញ បងប្អូនបែរជាត្រូវការទឹកដោះ គឺមិនមែនត្រូវការអាហាររឹងទេ។ 参见章节ព្រះគម្ពីរបរិសុទ្ធ ១៩៥៤12 គួរឲ្យអ្នករាល់គ្នាបានធ្វើជាគ្រូ ដោយព្រោះជឿជាយូរមកហើយ តែអ្នករាល់គ្នាត្រូវការ ឲ្យគេបង្រៀនទាំងខ្លឹមរបស់បថមសិក្សា នៃព្រះបន្ទូលម្តងទៀត ហើយមិនត្រូវការនឹងអាហាររឹង គឺត្រូវការនឹងទឹកដោះវិញ 参见章节អាល់គីតាប12 តាមពិតបងប្អូនគួរតែបានធ្វើជាតួនបង្រៀនគេ តាំងពីយូរយារណាស់មកហើយ ក៏ប៉ុន្ដែ បងប្អូនត្រូវការឲ្យគេបង្រៀនអំពីសេចក្ដីខ្លះៗ ដែលនៅខាងដើមដំបូងនៃបន្ទូលរបស់អុលឡោះឡើងវិញ បងប្អូនបែរជាត្រូវការទឹកដោះ គឺមិនមែនត្រូវការអាហាររឹងទេ។ 参见章节 |
អ្នកណានិយាយ ត្រូវនិយាយដូចជាអ្នកដែលបញ្ចេញព្រះបន្ទូលរបស់ព្រះ អ្នកណាបម្រើ ត្រូវបម្រើដោយកម្លាំងដែលព្រះប្រទានឲ្យ ដើម្បីឲ្យព្រះបានថ្កើងឡើងក្នុងគ្រប់ការទាំងអស់ តាមរយៈព្រះយេស៊ូវគ្រីស្ទ។ សូមលើកតម្កើងសិរីល្អ និងព្រះចេស្តាដល់ព្រះអង្គអស់កល្បជានិច្ចរៀងរាបតទៅ។ អាម៉ែន។
ហេតុនេះបានជាព្រះបន្ទូលនៃព្រះយេហូវ៉ា នឹងបានទៅដល់គេថា៖ "ពីព្រះឱវាទមួយទៅព្រះឱវាទមួយ គឺព្រះឱវាទមួយទៅព្រះឱវាទមួយ ពីបន្ទាត់មួយទៅបន្ទាត់មួយ គឺបន្ទាត់មួយទៅបន្ទាត់មួយ មុខនេះបន្តិច មុខនោះបន្តិច ដើម្បីឲ្យគេចេញទៅ ហើយដួលផ្ងារ ព្រមទាំងត្រូវបាក់បែក ជាប់អន្ទាក់រើពុំរួចឡើយ"។