ហូសេ 9:4 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦4 គេនឹងលែងច្រួចស្រាទំពាំងបាយជូរថ្វាយព្រះយេហូវ៉ា ហើយយញ្ញបូជារបស់គេ មិនគាប់ព្រះហឫទ័យព្រះអង្គឡើយ យញ្ញបូជារបស់គេនឹងបានដូចជា នំបុ័ងរបស់អ្នកកាន់ទុក្ខដល់គេ អស់អ្នកដែលបរិភោគនឹងត្រូវស្មោកគ្រោក នំបុ័ងរបស់គេនឹងបានសម្រាប់តែ ចម្អែតខ្លួនគេប៉ុណ្ណោះ គឺនឹងមិនដែលចូលទៅក្នុងដំណាក់ របស់ព្រះយេហូវ៉ាឡើយ។ 参见章节ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥4 ពួកគេនឹងលែងធ្វើពិធីច្រួចស្រាថ្វាយព្រះអម្ចាស់ យញ្ញបូជារបស់ពួកគេមិនគាប់ព្រះហឫទ័យ របស់ព្រះអង្គឡើយ។ សាច់នៃយញ្ញបូជាដែលពួកគេបរិភោគ ប្រៀបដូចជាអាហារសម្រាប់អ្នកកាន់ទុក្ខ អស់អ្នកដែលបរិភោគអាហារនោះ នឹងក្លាយទៅជាជនមិនបរិសុទ្ធ។ អាហាររបស់គេបានត្រឹមតែ ចម្អែតក្រពះប៉ុណ្ណោះ គេមិនអាចយកចូលមកក្នុងដំណាក់របស់ ព្រះអម្ចាស់បានឡើយ។ 参见章节ព្រះគម្ពីរបរិសុទ្ធ ១៩៥៤4 គេនឹងលែងច្រួចស្រាទំពាំងបាយជូរ ថ្វាយដល់ព្រះយេហូវ៉ា ក៏មិនបានជាទីគាប់ព្រះហឫទ័យដល់ទ្រង់ដែរ អស់ទាំងយញ្ញបូជារបស់គេនឹងបានដូចជានំបុ័ងរបស់អ្នកកាន់ទុក្ខដល់គេវិញ អស់អ្នកណាដែលស៊ីទៅ នឹងត្រូវស្មោកគ្រោកហើយ នំបុ័ងរបស់គេនឹងបានសំរាប់តែចំអែតពោះគេប៉ុណ្ណោះ គឺនឹងមិនដែលចូលទៅក្នុងព្រះវិហារនៃព្រះយេហូវ៉ាឡើយ 参见章节អាល់គីតាប4 ពួកគេនឹងលែងធ្វើពិធីច្រួចស្រាជូនអុលឡោះតាអាឡា គូរបានរបស់ពួកគេមិនគាប់បំណង របស់ទ្រង់ឡើយ។ សាច់នៃគូរបានដែលពួកគេបរិភោគ ប្រៀបដូចជាអាហារសម្រាប់អ្នកកាន់ទុក្ខ អស់អ្នកដែលបរិភោគអាហារនោះ នឹងក្លាយទៅជាជនមិនបរិសុទ្ធ។ អាហាររបស់គេបានត្រឹមតែ ចំអែតក្រពះប៉ុណ្ណោះ គេមិនអាចយកចូលមកក្នុងដំណាក់របស់ អុលឡោះតាអាឡាបានឡើយ។ 参见章节 |
ទូលបង្គំមិនបានទទួលទានតង្វាយមួយភាគក្នុងដប់ ក្នុងកាលកំពុងកាន់ទុក្ខឡើយ ក៏មិនបានយកទៅណានៅពេលទូលបង្គំមានសៅហ្មង ឬយកអ្វីមួយឲ្យទៅគេពេលមានមនុស្សស្លាប់ដែរ។ ទូលបង្គំបានស្តាប់តាមព្រះបន្ទូលរបស់ព្រះយេហូវ៉ា ជាព្រះរបស់ទូលបង្គំ ហើយបានធ្វើតាមអស់ទាំងសេចក្ដីដែលព្រះអង្គបានបង្គាប់មកទូលបង្គំ។
ឱពួកសង្ឃអើយ ចូរស្លៀកសំពត់ធ្មៃ ហើយទួញយំទៅ ឱពួកអ្នកដែលបម្រើការងារនៅអាសនាអើយ ចូរទ្រហោរយំទៅ ឱពួកអ្នកបម្រើព្រះរបស់ខ្ញុំអើយ ចូរនាំគ្នាចូលមក ចូរដេកឃ្លុំខ្លួនដោយសំពត់ធ្មៃពេញមួយយប់ទៅ ដ្បិតតង្វាយម្សៅ និងតង្វាយច្រួច ត្រូវដកហូតចេញពីព្រះដំណាក់ នៃព្រះរបស់អ្នករាល់គ្នាហើយ។
អ្នកណាសម្លាប់គោ នោះដូចជាបានប្រហារជីវិតមនុស្ស អ្នកណាដែលថ្វាយកូនចៀមទុកជាយញ្ញបូជា នោះដូចជាបានបំបាក់កឆ្កែ អ្នកណាដែលថ្វាយតង្វាយម្សៅ នោះដូចជាបានថ្វាយឈាមជ្រូក អ្នកណាដែលដុតកំញានថ្វាយ នោះក៏ដូចជាអ្នកដែលថ្វាយបង្គំដល់រូបព្រះដែរ អ្នកទាំងនោះបានរើសផ្លូវរបស់ខ្លួនគេ ព្រលឹងរបស់គេក៏រីករាយចំពោះ ការគួរស្អប់ខ្ពើមរបស់ខ្លួនគេហើយ។