ហូសេ 2:19 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦19 យើងនឹងដណ្តឹងនាងទុកសម្រាប់យើងជាដរាបតរៀងទៅ គឺយើងនឹងដណ្តឹងនាងសម្រាប់យើង ដោយសេចក្ដីសុចរិត និងសេចក្ដីយុត្តិធម៌ ដោយសេចក្ដីសប្បុរស និងសេចក្ដីមេត្តាករុណា។ 参见章节ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥19 យើងនឹងដណ្ដឹងនាងធ្វើជាភរិយា ជាដរាបតរៀងទៅ យើងនឹងដណ្ដឹងនាងធ្វើជាភរិយា ដោយសុចរិត និងយុត្តិធម៌ ដោយភក្ដីភាព និងអាណិតអាសូរ។ 参见章节ព្រះគម្ពីរបរិសុទ្ធ ១៩៥៤19 នោះអញនឹងដណ្តឹងនាងសំរាប់អញ ទុកជាដរាបតទៅ អើ អញនឹងដណ្តឹងនាងសំរាប់អញ ដោយសេចក្ដីសុចរិត សេចក្ដីយុត្តិធម៌ សេចក្ដីសប្បុរស នឹងសេចក្ដីមេត្តាករុណា 参见章节អាល់គីតាប19 យើងនឹងដណ្ដឹងនាងធ្វើជាភរិយា ជាដរាបតរៀងទៅ យើងនឹងដណ្ដឹងនាងធ្វើជាភរិយា ដោយសុចរិត និងយុត្តិធម៌ ដោយភក្ដីភាព និងអាណិតអាសូរ។ 参见章节 |
កាលយើងបានដើរកាត់តាមទីនោះ ហើយឃើញអ្នកម្ដងទៀត មើល៍! អ្នកដល់វ័យដែលគេស្រឡាញ់ហើយ យើងក៏បានលាតជាយអាវរបស់យើងគ្របលើអ្នក គឺបិទបាំងកុំឲ្យឃើញសណ្ឋានអាក្រាតរបស់អ្នក យើងបានស្បថនឹងអ្នក ហើយតាំងសញ្ញា នឹងអ្នក ឲ្យអ្នកបានត្រឡប់ជារបស់យើង នេះជាព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ា។