ហូសេ 10:8 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦8 ទីខ្ពស់ទាំងប៉ុន្មាននៃក្រុងអាវេន គឺអំពើបាបរបស់អ៊ីស្រាអែល នឹងត្រូវបំផ្លាញចោល។ បន្លា និងអញ្ចាញនឹងដុះឡើងនៅលើអាសនារបស់គេ ហើយគេនឹងពោលទៅកាន់ភ្នំធំៗថា សូមគ្របបាំងពួកយើងផង ហើយពោលទៅកាន់ភ្នំតូចៗថា សូមធ្លាក់មកលើយើងមក! 参见章节ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥8 ចំណែកឯទីសក្ការៈទាំងឡាយនៅអាវេន ជាកន្លែងដែលប្រជាជនអ៊ីស្រាអែល ប្រព្រឹត្តអំពើបាប ក៏ត្រូវបំផ្លាញចោលដែរ។ រពាក់ និងអញ្ចាញ នឹងដុះលើអាសនៈរបស់គេ។ ពេលនោះ គេនឹងនិយាយទៅកាន់ភ្នំធំៗថា: ចូរជួយលាក់យើងខ្ញុំផង! ហើយគេក៏និយាយទៅកាន់ភ្នំតូចៗថា: ចូររលំសង្កត់លើយើងខ្ញុំមក!។ 参见章节ព្រះគម្ពីរបរិសុទ្ធ ១៩៥៤8 ឯទីខ្ពស់ទាំងប៉ុន្មាននៃក្រុងអាវេន គឺជាអំពើបាបរបស់ពួកអ៊ីស្រាអែល នោះនឹងត្រូវបំផ្លាញ ហើយមានបន្លា នឹងអញ្ចាញដុះឡើង នៅលើអាសនារបស់គេ ហើយគេនឹងនិយាយដល់ភ្នំធំទាំងប៉ុន្មានថា ចូរគ្របបាំងយើងរាល់គ្នាចុះ ហើយដល់ភ្នំតូចទាំងប៉ុន្មានថា ចូរធ្លាក់មកលើយើងចុះ។ 参见章节អាល់គីតាប8 ចំណែកឯទីសក្ការៈទាំងឡាយនៅអាវេន ជាកន្លែងដែលប្រជាជនអ៊ីស្រអែល ប្រព្រឹត្តអំពើបាប ក៏ត្រូវបំផ្លាញចោលដែរ។ រពាក់ និងអញ្ចាញ នឹងដុះលើអាសនៈរបស់គេ។ ពេលនោះ គេនឹងនិយាយទៅកាន់ភ្នំធំៗថា: ចូរជួយលាក់យើងខ្ញុំផង! ហើយគេក៏និយាយទៅកាន់ភ្នំតូចៗថា: ចូររលំសង្កត់លើយើងខ្ញុំមក!។ 参见章节 |
គេថ្វាយយញ្ញបូជានៅលើកំពូលភ្នំទាំងប៉ុន្មាន ក៏ដុតកំញាននៅលើទួលខ្ពស់ៗ នៅក្រោមដើមម៉ៃសាក់ ដើមរលួស និងដើមពោធិ៍ ព្រោះដើមទាំងនោះមានម្លប់ល្អ។ ហេតុនេះហើយបានជាកូនស្រីរបស់អ្នករាល់គ្នា ប្រព្រឹត្តអំពើពេស្យាចារ ហើយកូនប្រសាស្រីរបស់អ្នករាល់គ្នា ក៏ប្រព្រឹត្តអំពើផិតក្បត់ដែរ។
នៅពេលដែលកម្មវិធីចប់ហើយ ពួកអ៊ីស្រាអែលដែលមកប្រជុំ ក៏ចេញទៅតាមទីក្រុងនានាក្នុងស្រុកយូដា វាយកម្ទេចស្ដូបទាំងប៉ុន្មានដែលសម្រាប់គោរព ហើយកាប់រំលំបង្គោលសក្ការៈ ព្រមទាំងបំផ្លាញទីខ្ពស់ និងអាសនាទាំងប៉ុន្មាននៅក្នុងស្រុកយូដាទាំងមូល ស្រុកបេនយ៉ាមីន ស្រុកអេប្រាអិម និងស្រុកម៉ាណាសេដែរ រហូតទាល់តែខ្ទេចទាំងអស់។ បន្ទាប់មក ពួកអ៊ីស្រាអែលក៏វិលត្រឡប់ទៅទីក្រុងរបស់គេ តាមលំនៅដ្ឋានរៀងៗខ្លួនវិញ។
អ្នកនោះស្រែកឡើង ទាស់នឹងអាសនាដោយព្រះបន្ទូលនៃព្រះយេហូវ៉ាថា៖ «ឱអាសនា អាសនាអើយ ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះ "មើល៍ នឹងមានបុត្រាមួយកើតមកក្នុងព្រះវង្សរបស់ដាវីឌ ព្រះនាមយ៉ូសៀស ទ្រង់នឹងថ្វាយពួកសង្ឃនៃអស់ទាំងទីខ្ពស់ ដែលដុតកំញាននៅលើឯង ទុកជាយញ្ញបូជានៅលើឯង ព្រមទាំងដុតឆ្អឹងមនុស្សនៅលើឯងដែរ"»