ហូសេ 10:4 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦4 គេពោលចេញតែពាក្យឥតបានការ គេស្បថកុហកក្នុងការតាំងសញ្ញានឹងគ្នា ហេតុនេះហើយការវិនិច្ឆ័យក៏ដុះពន្លកឡើង ដូចតិណជាតិមានជាតិពុល ដុះតាមគន្លងដែលគេភ្ជួរក្នុងចម្ការ។ 参见章节ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥4 ពួកគេពោលពាក្យឥតបានការ និយាយស្បថបំពាន ហើយនាំគ្នាចុះសន្ធិសញ្ញាទៀតផង។ ប៉ុន្តែ ចំពោះពួកគេ យុត្តិធម៌ប្រៀបបាននឹង ពន្លកតិណជាតិមានជាតិពុល ដុះនៅតាមចម្ការដែលគេភ្ជួររាស់។ 参见章节ព្រះគម្ពីរបរិសុទ្ធ ១៩៥៤4 គេពោលចេញតែពាក្យប៉ុណ្ណោះ ដោយស្បថកុហកក្នុងការតាំងសញ្ញាគ្នា ហេតុនោះមានការវិនិច្ឆ័យដុះឡើងដូចជាដើមពុល តាមគន្លងក្នុងចំការ 参见章节អាល់គីតាប4 ពួកគេពោលពាក្យឥតបានការ និយាយស្បថបំពាន ហើយនាំគ្នាចុះសន្ធិសញ្ញាទៀតផង។ ប៉ុន្តែ ចំពោះពួកគេ យុត្តិធម៌ប្រៀបបាននឹង ពន្លកតិណជាតិមានជាតិពុល ដុះនៅតាមចម្ការដែលគេភ្ជួររាស់។ 参见章节 |
ពីព្រោះចម្ការទំពាំងបាយជូររបស់ព្រះយេហូវ៉ា នៃពួកពលបរិវារ នោះគឺជាពូជពង្សរបស់អ៊ីស្រាអែល និងពួកយូដា ជាដំណាំដែលគាប់ដល់ ព្រះនេត្ររបស់ព្រះអង្គ ហើយព្រះអង្គប្រាថ្នាចង់បានសេចក្ដីយុត្តិធម៌ តែមើល៍! បានតែការកម្ចាយឈាម ក៏ប្រាថ្នាចង់បានសេចក្ដីសុចរិតដែរ តែបានសម្រែកគ្រលួចវិញ។
ចូរប្រយ័ត្នក្រែងនៅក្នុងចំណោមអ្នករាល់គ្នានៅថ្ងៃនេះ មានបុរស ឬស្រ្ដីណា ឬពូជអំបូរណា ឬកុលសម្ព័ន្ធណា ដែលមានចិត្តបែរចេញពីព្រះយេហូវ៉ាជាព្រះរបស់យើង ទៅគោរពបម្រើព្រះរបស់សាសន៍ទាំងនោះ។ ចូរប្រយ័ត្នក្រែងនៅក្នុងចំណោមអ្នករាល់គ្នា មានឫសណាដែលបង្កើតជាតិពុល និងផ្លែល្វីងជូរចត់
ពេលនោះ កំហឹងរបស់យើងនឹងឆួលឡើងទាស់នឹងគេនៅថ្ងៃនោះ។ យើងនឹងបោះបង់ចោលគេ ហើយគេចមុខចេញពីគេ គេនឹងត្រូវបានលេបត្របាក់អស់ទៅ។ សេចក្ដីអាក្រក់ និងសេចក្ដីវេទនាជាច្រើននឹងកើតឡើងដល់គេ ដល់ម៉្លេះបានជាគេនឹងនិយាយនៅថ្ងៃនោះថា "សេចក្ដីអាក្រក់ទាំងនេះបានកើតឡើងដល់យើង តើមិនមែនដោយព្រោះតែព្រះនៃយើងមិនគង់ក្នុងចំណោមយើងទេឬ?"