វិវរណៈ 5:13 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦13 ពេលនោះ ខ្ញុំឮគ្រប់ទាំងអស់ដែលមានជីវិត នៅស្ថានសួគ៌ នៅផែនដី នៅក្រោមដី ហើយនៅក្នុងសមុទ្រ និងគ្រប់ទាំងអស់ដែលនៅស្ថានទាំងនោះ ពោលថា៖ «សូមថ្វាយព្រះពរ កិត្តិនាម សិរីល្អ និងព្រះចេស្តា ដល់ព្រះអង្គដែលគង់លើបល្ល័ង្ក ហើយដល់កូនចៀម នៅអស់កល្បជានិច្ចរៀងរាបតទៅ»។ 参见章节ព្រះគម្ពីរខ្មែរសាកល13 ពេលនោះ ខ្ញុំឮរបស់សព្វសារពើដែលត្រូវបានបង្កើត ដែលនៅលើមេឃ នៅលើផែនដី នៅក្រោមផែនដី និងនៅក្នុងសមុទ្រ ព្រមទាំងរបស់សព្វសារពើដែលនៅទីនោះ ពោលថា៖ “សូមឲ្យព្រះពរ កិត្តិយស សិរីរុងរឿង និងព្រះចេស្ដា មានដល់ព្រះអង្គដែលគង់លើបល្ល័ង្ក និងដល់កូនចៀម រហូតអស់កល្បជាអង្វែងតរៀងទៅ!”។ 参见章节Khmer Christian Bible13 នោះខ្ញុំក៏ឮគ្រប់ទាំងជីវិតដែលបានបង្កើតមកដែលនៅស្ថានសួគ៌ នៅផែនដី នៅក្រោមដី និងនៅក្នុងសមុទ្រ ព្រមទាំងអ្វីៗទាំងអស់ដែលនៅស្ថានទាំងនោះនិយាយថា៖ «សូមឲ្យព្រះអង្គដែលគង់លើបល្ល័ង្ក និងកូនចៀមបានប្រកបដោយព្រះពរ កិត្ដិយស សិរីរុងរឿង និងព្រះចេស្ដារហូតអស់កល្បជានិច្ច»។ 参见章节ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥13 ពេលនោះ ខ្ញុំឮសត្វលោកទាំងប៉ុន្មាននៅស្ថានសួគ៌ នៅលើផែនដី នៅក្រោមដី នៅក្នុងសមុទ្រ ព្រមទាំងអ្វីៗទាំងអស់ដែលនៅស្ថានទាំងនោះ បន្លឺសំឡេងឡើងថា: «សូមព្រះអង្គដែលគង់លើបល្ល័ង្ក និងកូនចៀម ទទួលពាក្យសរសើរតម្កើង ព្រះកិត្តិនាម សិរីរុងរឿង និងព្រះចេស្ដា អស់កល្បជាអង្វែងតរៀងទៅ!»។ 参见章节ព្រះគម្ពីរបរិសុទ្ធ ១៩៥៤13 នោះខ្ញុំក៏ឮគ្រប់ទាំងអស់ ដែលមានជីវិត នៅស្ថានសួគ៌នៅផែនដី នៅក្រោមដី ហើយនៅក្នុងសមុទ្រ នឹងគ្រប់ទាំងអស់ដែលនៅស្ថានទាំងនោះនិយាយថា សូមថ្វាយព្រះពរ កិត្តិនាម សិរីល្អ នឹងព្រះចេស្តា ដល់ព្រះអង្គដែលគង់លើបល្ល័ង្ក ហើយដល់កូនចៀម នៅអស់កល្បជានិច្ចរៀងរាបតទៅ 参见章节អាល់គីតាប13 ពេលនោះ ខ្ញុំឮសត្វលោកទាំងប៉ុន្មាន នៅសូរ៉កា នៅលើផែនដី នៅក្រោមដី នៅក្នុងសមុទ្រ ព្រមទាំងអ្វីៗទាំងអស់ដែលនៅស្ថានទាំងនោះ បន្លឺសំឡេងឡើងថាៈ «សូមទ្រង់ដែលនៅលើបល្ល័ង្ក និងកូនចៀមទទួលពាក្យសរសើរតម្កើងកិត្ដិនាម សិរីរុងរឿង និងអំណាច អស់កល្បជាអង្វែងតរៀងទៅ!»។ 参见章节 |
អ្នកណានិយាយ ត្រូវនិយាយដូចជាអ្នកដែលបញ្ចេញព្រះបន្ទូលរបស់ព្រះ អ្នកណាបម្រើ ត្រូវបម្រើដោយកម្លាំងដែលព្រះប្រទានឲ្យ ដើម្បីឲ្យព្រះបានថ្កើងឡើងក្នុងគ្រប់ការទាំងអស់ តាមរយៈព្រះយេស៊ូវគ្រីស្ទ។ សូមលើកតម្កើងសិរីល្អ និងព្រះចេស្តាដល់ព្រះអង្គអស់កល្បជានិច្ចរៀងរាបតទៅ។ អាម៉ែន។