លោកុប្បត្តិ 6:7 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦7 ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ «យើងនឹងលុបបំបាត់មនុស្សដែលយើងបានបង្កើតមក ឲ្យអស់ពីផែនដី ចាប់តាំងពីមនុស្សរហូតដល់សត្វជើងបួន សត្វលូនវារ និងសត្វហើរលើអាកាសផង ដ្បិតយើងស្តាយដែលបានបង្កើតគេមក»។ 参见章节ព្រះគម្ពីរខ្មែរសាកល7 ដូច្នេះ ព្រះយេហូវ៉ាមានបន្ទូលថា៖ “យើងនឹងលុបមនុស្សដែលយើងបាននិម្មិតបង្កើត ចេញពីផ្ទៃផែនដី គឺចាប់ពីមនុស្ស រហូតដល់សត្វស្រុក សត្វលូនវារ និងបក្សាបក្សីនៅលើអាកាស ដ្បិតយើងស្ដាយដែលបានបង្កើតពួកគេ”។ 参见章节ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥7 ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «យើងនឹងលុបបំបាត់មនុស្សលោក ដែលយើងបានបង្កើតមក ឲ្យអស់ពីផែនដី គឺចាប់តាំងពីមនុស្សរហូតដល់សត្វស្រុក ចាប់តាំងពីសត្វលូនវារ រហូតដល់សត្វដែលហើរនៅលើមេឃ ដ្បិតយើងស្ដាយដោយបានបង្កើតគេមក»។ 参见章节ព្រះគម្ពីរបរិសុទ្ធ ១៩៥៤7 រួចព្រះយេហូវ៉ាទ្រង់មានបន្ទូលថា អញនឹងលុបមនុស្សដែលអញបានបង្កើតមកឲ្យសូន្យបាត់ពីផែនដីចេញ ចាប់តាំងពីមនុស្សរហូតដល់សត្វជើង៤ សត្វលូនវារ នឹងសត្វហើរលើអាកាសផង ដ្បិតអញស្តាយដែលអញបានបង្កើតគេមក 参见章节អាល់គីតាប7 អុលឡោះតាអាឡាមានបន្ទូលថា៖ «យើងនឹងលុបបំបាត់មនុស្សលោកដែលយើងបានបង្កើតមកឲ្យអស់ពីផែនដី គឺចាប់តាំងពីមនុស្ស រហូតដល់សត្វស្រុក ចាប់តាំងពីសត្វលូនវារ រហូតដល់សត្វដែលហើរនៅលើមេឃ ដ្បិតយើងស្តាយដោយបានបង្កើតគេមក»។ 参见章节 |
ព្រះយេហូវ៉ាសព្វព្រះហឫទ័យប្រទានឲ្យអ្នករាល់គ្នាមានសេចក្ដីល្អ ហើយចម្រើនអ្នករាល់គ្នាមានចំនួនច្រើនឡើងយ៉ាងណា នោះព្រះយេហូវ៉ាក៏នឹងសព្វព្រះហឫទ័យធ្វើឲ្យអ្នករាល់គ្នាវិនាស ហើយបំផ្លាញអ្នករាល់គ្នាយ៉ាងនោះដែរ។ អ្នករាល់គ្នានឹងត្រូវដកចេញពីស្រុកដែលអ្នកនឹងចូលទៅចាប់យកនោះ។
ទោះទាំងប្រាក់ និងមាសរបស់គេ ក៏មិនអាចនឹងជួយគេឲ្យរួចក្នុងថ្ងៃ នៃសេចក្ដីខ្ញាល់របស់ព្រះយេហូវ៉ាបានដែរ ផែនដីទាំងមូលនឹងត្រូវឆេះអស់ ដោយភ្លើងនៃសេចក្ដីប្រចណ្ឌរបស់ព្រះអង្គ ដ្បិតព្រះអង្គនឹងធ្វើឲ្យអស់អ្នក ដែលអាស្រ័យនៅផែនដីផុតទៅ អើ ព្រះអង្គនឹងធ្វើផុតទៅជាមួយរំពេច។