លោកុប្បត្តិ 50:17 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦17 "ចូរប្រាប់យ៉ូសែបថា សូមអត់ទោសអំពើរំលង និងអំពើបាបឲ្យបងៗរបស់កូនផង ដ្បិតគេបានប្រព្រឹត្តអាក្រក់ចំពោះប្អូនមែន" ដូច្នេះ សូមអត់ទោសឲ្យពួកអ្នកបម្រើព្រះរបស់ឪពុកប្អូនផងទៅ»។ កាលលោកយ៉ូសែបឮគេនិយាយ លោកក៏យំ។ 参见章节ព្រះគម្ពីរខ្មែរសាកល17 ‘ចូរប្រាប់យ៉ូសែបដូច្នេះ: សូមអត់ទោសចំពោះការបំពានរបស់បងប្អូនឯង និងបាបរបស់ពួកគេផង ដ្បិតពួកគេបានប្រព្រឹត្តការអាក្រក់ចំពោះឯង’។ ដូច្នេះឥឡូវនេះ សូមអត់ទោសចំពោះការបំពានរបស់ពួកបាវបម្រើរបស់ព្រះនៃឪពុកប្អូនផង”។ នៅពេលពួកគេនិយាយដូច្នេះនឹងគាត់ យ៉ូសែបក៏យំ។ 参见章节ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥17 ចូរកូនៗប្រាប់យ៉ូសែបថា “កូនអើយ ចូរអត់ទោសឲ្យបងៗរបស់កូន ចំពោះអំពើអាក្រក់ និងអំពើបាបដែលគេបានប្រព្រឹត្តចំពោះកូនផង។ បងៗបានធ្វើបាបកូនយ៉ាងខ្លាំងមែន តែឥឡូវនេះ សូមកូនមេត្តាអត់ទោសឲ្យគេ ជាអ្នកបម្រើរបស់ព្រះជាម្ចាស់ ដែលពុកគោរពនោះផងទៅ!”»។ លោកយ៉ូសែបឮដូច្នេះ លោកក៏យំ។ 参见章节ព្រះគម្ពីរបរិសុទ្ធ ១៩៥៤17 ចូរឯងរាល់គ្នានិយាយនឹងយ៉ូសែបដូច្នេះថា សូមអត់ទោសសេចក្ដីរំលងនឹងអំពើបាបរបស់ពួកបងឥឡូវ ដ្បិតគេបានប្រព្រឹត្តអាក្រក់នឹងប្អូនទៅហើយ ដូច្នេះ សូមអត់ទោសពួកអ្នកបំរើរបស់ព្រះនៃឪពុកប្អូនឥឡូវ កាលយ៉ូសែបបានឮសេចក្ដីដែលគេនិយាយ នោះក៏យំ 参见章节អាល់គីតាប17 ចូរកូនៗប្រាប់យូសុះថា “កូនអើយចូរអត់ទោសឲ្យបងៗរបស់កូន ចំពោះអំពើអាក្រក់ និងអំពើបាបដែលគេបានប្រព្រឹត្តចំពោះកូនផង។ បងៗបានធ្វើបាបកូនយ៉ាងខ្លាំងមែន តែឥឡូវនេះ សូមកូនមេត្តាអត់ទោសឲ្យគេជាអ្នកបម្រើរបស់អុលឡោះដែលពុកគោរពនោះផងទៅ!»។ យូសុះឮដូច្នេះ គាត់ក៏យំ។ 参见章节 |
ប្រសិនបើព្រះរបស់ឪពុកខ្ញុំ គឺព្រះរបស់លោកអ័ប្រាហាំ និងព្រះដែលលោកអ៊ីសាកបានកោតខ្លាច ព្រះអង្គមិនបានគង់នៅខាងខ្ញុំទេ នោះប្រាកដជាលោកឪពុកឲ្យខ្ញុំត្រឡប់មកដោយដៃទទេមិនខាន។ ព្រះទ្រង់បានឃើញទុក្ខលំបាករបស់ខ្ញុំ និងការនឿយហត់ដែលដៃខ្ញុំធ្វើ ដូច្នេះហើយបានជាព្រះអង្គបន្ទោសលោកឪពុកពីយប់មិញនេះ»។