លោកុប្បត្តិ 37:22 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦22 រូបេនពោលទៅពួកគេទៀតថា៖ «កុំកម្ចាយឈាមអី គ្រាន់តែទម្លាក់វាទៅក្នុងអណ្តូងនៅទីរហោស្ថាននេះទៅបានហើយ កុំដាក់ដៃលើវាឡើយ»។ គាត់ធ្វើដូច្នេះ មកពីគាត់ចង់ជួយយ៉ូសែបឲ្យរួចពីកណ្ដាប់ដៃរបស់ពួកគេ ហើយបញ្ជូនគាត់ឲ្យត្រឡប់ទៅឯឪពុកវិញ។ 参见章节ព្រះគម្ពីរខ្មែរសាកល22 រូបេននិយាយនឹងពួកគេទៀតថា៖ “កុំបង្ហូរឈាមឡើយ! ចូរបោះវាចោលទៅក្នុងរណ្ដៅនេះដែលនៅទីរហោស្ថានចុះ ប៉ុន្តែកុំដាក់ដៃលើវាឡើយ”។ រូបេននិយាយដូច្នេះ គឺដើម្បីជួយយ៉ូសែបឲ្យរួចពីកណ្ដាប់ដៃរបស់ពួកគេ ហើយនាំគាត់ទៅឯឪពុកវិញ។ 参见章节ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥22 លោករូបេនពោលថែមទៀតថា៖ «កុំបង្ហូរឈាមវាធ្វើអ្វី គឺគ្រាន់តែបោះវាទៅក្នុងអណ្ដូងនៅវាលរហោស្ថាននេះបានហើយ មិនបាច់សម្លាប់វាទេ»។ គាត់ពោលដូច្នេះ មកពីចង់រំដោះយ៉ូសែបឲ្យរួចពីកណ្ដាប់ដៃបងៗ ហើយនាំយកទៅជូនឪពុកវិញ។ 参见章节ព្រះគម្ពីរបរិសុទ្ធ ១៩៥៤22 រួចរូបេននិយាយទៅគេថា កុំឲ្យកំចាយឈាមអី ឲ្យគ្រាន់តែទំលាក់វាទៅក្នុងអណ្តូងនៅទីរហោស្ថាននេះចុះ កុំឲ្យដាក់ដៃធ្វើវាឡើយ ដោយគំនិតគាត់ប៉ងនឹងជួយ ឲ្យយ៉ូសែបរួចពីកណ្តាប់ដៃរបស់គេ ដើម្បីនឹងបញ្ជូនឲ្យត្រឡប់ទៅឯឪពុកវិញ 参见章节អាល់គីតាប22 រូបេនពោលថែមទៀតថា៖ «កុំបង្ហូរឈាមវាធ្វើអ្វី គឺគ្រាន់តែបោះវាទៅក្នុងអណ្តូងនៅវាលរហោស្ថាននេះបានហើយ មិនបាច់សម្លាប់វាទេ»។ គាត់ពោលដូច្នេះ មកពីចង់រំដោះយូសុះឲ្យរួចពីកណ្តាប់ដៃបងៗ ហើយនាំយកទៅជូនឪពុកវិញ។ 参见章节 |