លោកុប្បត្តិ 19:28 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦28 លោកមើលឆ្ពោះទៅក្រុងសូដុម ក្រុងកូម៉ូរ៉ា និងស្រុកវាលទាំងមូល ឃើញមានសុទ្ធតែផ្សែងហុយឡើងពីដីមក ដូចជាផ្សែងនៃគុកភ្លើង។ 参见章节ព្រះគម្ពីរខ្មែរសាកល28 គាត់អើតមើលសូដុម និងកូម៉ូរ៉ា ព្រមទាំងផ្ទៃដីទាំងមូលនៃវាលទំនាប នោះមើល៍! គាត់ក៏ឃើញផ្សែងពីដី ហុយឡើងដូចជាផ្សែងពីឡភ្លើង។ 参见章节ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥28 លោកសម្លឹងមើលទៅក្រុងសូដុម ក្រុងកូម៉ូរ៉ា និងតំបន់វាលរាបទាំងមូល ឃើញមានផ្សែងហុយឡើងពីដីមក ដូចជាផ្សែងដែលហុយចេញពីឡ។ 参见章节ព្រះគម្ពីរបរិសុទ្ធ ១៩៥៤28 គាត់មើលទៅឯក្រុងសូដុំម ក្រុងកូម៉ូរ៉ា នឹងស្រុកវាលទាំងអស់ ឃើញមានសុទ្ធតែផ្សែងហុយឡើងពីដីមក ដូចជាផ្សែងនៃគុកភ្លើង។ 参见章节អាល់គីតាប28 គាត់សម្លឹងមើលទៅក្រុងសូដុម ក្រុងកូម៉ូរ៉ា និងតំបន់វាលរាបទាំងមូលឃើញមានផ្សែងហុយឡើងពីដីមក ដូចជាផ្សែងដែលហុយចេញពីឡ។ 参见章节 |
ដូចជាក្រុងសូដុម ក្រុងកូម៉ូរ៉ា និងក្រុងឯទៀតៗដែលនៅជុំវិញ ដែលគេបានប្រគល់ខ្លួនទៅប្រព្រឹត្តអំពើសហាយស្មន់ ដូចជាពួកទេវតាទាំងនោះដែរ គេដេញតាមសេចក្ដីប៉ងប្រាថ្នាដែលផ្ទុយពីធម្មជាតិ អ្នកទាំងនោះទទួលទណ្ឌកម្ម នៅក្នុងភ្លើងដែលឆេះអស់កល្បជានិច្ច ទុកជាការព្រមានដល់អ្នកឯទៀតៗ។