លូកា 5:33 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦33 បន្ទាប់មក គេទូលព្រះអង្គថា៖ «ពួកសិស្សរបស់លោកយ៉ូហានតមអាហារ ហើយអធិស្ឋានជាញឹកញាប់ ដូចជាសិស្សរបស់ពួកផារិស៊ីដែរ តែសិស្សរបស់លោក បែរជាស៊ីផឹកទៅវិញ»។ 参见章节ព្រះគម្ពីរខ្មែរសាកល33 បន្ទាប់មក មានគេទូលព្រះយេស៊ូវថា៖ “សិស្សរបស់យ៉ូហានតមអាហារ និងអធិស្ឋានជាញឹកញាប់ ហើយសិស្សរបស់ពួកផារិស៊ីក៏ធ្វើដូចគ្នាដែរ ប៉ុន្តែសិស្សរបស់លោកបែរជាហូប និងផឹកទៅវិញ”។ 参见章节Khmer Christian Bible33 ប៉ុន្ដែពួកគេទូលព្រះអង្គថា៖ «ពួកសិស្សរបស់លោកយ៉ូហានបានអធិស្ឋានសូម ទាំងតមអាហារជាញឹកញាប់ ឯពួកសិស្សរបស់អ្នកខាងគណៈផារិស៊ីក៏ដូច្នោះដែរ រីឯពួកសិស្សរបស់លោកវិញបែរជាស៊ីផឹកទៅវិញ» 参见章节ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥33 មានគេទូលសួរព្រះយេស៊ូថា៖ «ពួកសិស្សរបស់លោកយ៉ូហាន និងពួកសិស្សខាងគណៈផារីស៊ី* តែងតែតមអាហារ និងសូត្រធម៌ជាញឹកញាប់ ចុះហេតុដូចម្ដេចបានជាសិស្សរបស់លោកបែរជានាំគ្នាបរិភោគដូច្នេះ?»។ 参见章节ព្រះគម្ពីរបរិសុទ្ធ ១៩៥៤33 គេទូលទ្រង់ថា ហេតុអ្វីបានជាពួកសិស្សលោកយ៉ូហានតម ហើយអធិស្ឋានជាញយៗ ដូចជាសិស្សរបស់ពួកផារិស៊ីដែរ តែសិស្សលោកតែងតែបរិភោគដូច្នេះវិញ 参见章节អាល់គីតាប33 មានគេសួរអ៊ីសាថា៖ «ពួកសិស្សរបស់យ៉ះយ៉ា និងពួកសិស្សខាងគណៈផារីស៊ តែងតែតមអាហារ និងទូរអាជាញឹកញាប់ ចុះហេតុដូចម្ដេចបានជាសិស្សរបស់លោក បែរជានាំគ្នាបរិភោគដូច្នេះ?»។ 参见章节 |