លូកា 23:33 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦33 ពេលមកដល់កន្លែងដែលហៅថា ភ្នំលលាដ៍ក្បាល គេឆ្កាងព្រះយេស៊ូវនៅទីនោះ ព្រមទាំងអ្នកទោសផង ម្នាក់ខាងស្តាំ ម្នាក់ទៀតខាងឆ្វេងព្រះអង្គ។ 参见章节ព្រះគម្ពីរខ្មែរសាកល33 នៅពេលមកដល់កន្លែងមួយដែលគេហៅថា “លលាដ៍ក្បាល” ពួកគេក៏ឆ្កាងព្រះយេស៊ូវនៅទីនោះ ព្រមទាំងឧក្រិដ្ឋជនទាំងនោះផង ម្នាក់នៅខាងស្ដាំ ម្នាក់នៅខាងឆ្វេង។ 参见章节Khmer Christian Bible33 កាលមកដល់កន្លែងមួយឈ្មោះលលាដ៌ក្បាល ពួកគេក៏ឆ្កាងព្រះអង្គ និងមនុស្សមានទោសធ្ងន់ពីរនាក់ទៀតនៅទីនោះដែរ គឺម្នាក់នៅខាងស្ដាំព្រះអង្គ និងម្នាក់ទៀតនៅខាងឆ្វេងព្រះអង្គ។ 参见章节ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥33 លុះមកដល់កន្លែងមួយដែលគេហៅថា “ភ្នំលលាដ៍ក្បាល” គេឆ្កាងព្រះយេស៊ូនៅទីនោះ ហើយគេក៏ឆ្កាងអ្នកទោសទាំងពីរនាក់នោះដែរ ម្នាក់នៅខាងស្ដាំព្រះអង្គ ម្នាក់ទៀតនៅខាងឆ្វេងព្រះអង្គ។ 参见章节ព្រះគម្ពីរបរិសុទ្ធ ១៩៥៤33 កាលមកដល់កន្លែងដែលហៅថា ភ្នំរលាក្បាលហើយ គេឆ្កាងទ្រង់នៅទីនោះ ព្រមទាំងចោរកំណាចផង ម្នាក់ខាងស្តាំ ម្នាក់ខាងឆ្វេងទ្រង់ 参见章节អាល់គីតាប33 លុះមកដល់កន្លែងមួយដែលគេហៅថា “ភ្នំលលាដ៍ក្បាល” គេឆ្កាងអ៊ីសានៅទីនោះ ហើយគេក៏ឆ្កាងអ្នកទោសទាំងពីរនាក់នោះដែរ ម្នាក់នៅខាងស្ដាំអ៊ីសា ម្នាក់ទៀតនៅខាងឆ្វេងអ៊ីសា។ 参见章节 |
«យើងនឹងចាក់និស្ស័យមកលើពួកវង្សដាវីឌ និងពួកអ្នកនៅក្រុងយេរូសាឡិម ឲ្យគេមានចិត្តប្រកបដោយគុណ និងសេចក្ដីទូលអង្វរ នោះគេនឹងគន់មើលអ្នក ដែលគេបានចាក់ ហើយគេនឹងយំសោកនឹងអ្នកនោះ ដូចជាយំសោកនឹងកូនខ្លួនតែមួយ គេនឹងយំខ្សឹកខ្សួលនឹងអ្នកនោះ ដូចជាយំនឹងកូនច្បងរបស់ខ្លួន។
មិនត្រូវទុកសាកសពឲ្យជាប់នៅលើឈើពេញមួយយប់ឡើយ គឺត្រូវយកសពអ្នកនោះទៅកប់នៅថ្ងៃដដែលនោះកុំខាន ដ្បិតអ្នកណាដែលត្រូវព្យួរកលើឈើ ជាអ្នកដែលព្រះដាក់បណ្ដាសា។ ត្រូវធ្វើយ៉ាងនោះ ដើម្បីកុំឲ្យស្រុកដែលព្រះយេហូវ៉ាជាព្រះរបស់អ្នកប្រទានឲ្យអ្នកទុកជាមត៌ក ត្រូវស្មោកគ្រោកឡើយ»។