លូកា 12:7 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦7 សូម្បីតែសក់ក្បាលរបស់អ្នករាល់គ្នា ក៏បានរាប់ទាំងអស់ដែរ ដូច្នេះ កុំខ្លាចឡើយ អ្នករាល់គ្នាមានតម្លៃលើសជាងចាបខ្លាំងណាស់។ 参见章节ព្រះគម្ពីរខ្មែរសាកល7 រីឯអ្នករាល់គ្នាវិញ សូម្បីតែសក់ទាំងអស់លើក្បាលរបស់អ្នករាល់គ្នា ក៏ត្រូវបានរាប់ដែរ។ កុំខ្លាចឡើយ! អ្នករាល់គ្នាមានតម្លៃលើសជាងចាបជាច្រើនទៅទៀត។ 参见章节Khmer Christian Bible7 ហើយសូម្បីតែសក់ក្បាលរបស់អ្នករាល់គ្នា ក៏ព្រះអង្គដឹងចំនួនទាំងអស់ដែរ ដូច្នេះចូរកុំខ្លាចអី ដ្បិតអ្នករាល់គ្នាមានតម្លៃលើសចាបទៅទៀត។ 参见章节ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥7 សូម្បីតែសក់នៅលើក្បាលរបស់អ្នករាល់គ្នា ក៏ព្រះអង្គរាប់អស់ដែរ។ ដូច្នេះ កុំខ្លាចអ្វីឡើយ ព្រោះអ្នករាល់គ្នាមានតម្លៃលើសចាបជាច្រើនទៅទៀត។ 参见章节ព្រះគម្ពីរបរិសុទ្ធ ១៩៥៤7 សូម្បីទាំងសក់ក្បាលរបស់អ្នករាល់គ្នា ក៏បានរាប់ទាំងអស់ដែរ ដូច្នេះ កុំឲ្យខ្លាចឡើយ អ្នករាល់គ្នាមានដំឡៃលើសជាងចាបជាច្រើន 参见章节អាល់គីតាប7 សូម្បីតែសក់នៅលើក្បាលរបស់អ្នករាល់គ្នា ក៏អុលឡោះរាប់អស់ដែរ។ ដូច្នេះ កុំខ្លាចអ្វីឡើយ ព្រោះអ្នករាល់គ្នាមានតម្លៃលើសចាបជាច្រើនទៅទៀត។ 参见章节 |
រួចនាងទូលថា៖ «សូមព្រះករុណានឹកចាំពីព្រះយេហូវ៉ា ជាព្រះរបស់ទ្រង់ ដើម្បីកុំឲ្យអ្នកដែលសងសឹក នឹងឈាមមកបំផ្លាញទៀតឡើយ ក្រែងគេសម្លាប់កូនរបស់ខ្ញុំម្ចាស់»។ ទ្រង់មានរាជឱង្ការថា៖ «យើងស្បថដោយនូវព្រះយេហូវ៉ាដ៏មានព្រះជន្មរស់នៅថា នឹងគ្មានសក់មួយសរសៃជ្រុះពីក្បាលរបស់កូននាងចុះដល់ដីឡើយ»។
ពួកបណ្ដាទ័ពទូលសួរដល់ស្ដេចសូលថា៖ «យ៉ូណាថានដែលបាននាំឲ្យមានសេចក្ដីសង្គ្រោះក្នុងពួកអ៊ីស្រាអែលយ៉ាងធំដល់ម៉្លេះ តើលោកត្រូវស្លាប់ឬ? មិនត្រូវទៅជាដូច្នោះឡើយ យើងខ្ញុំស្បថដោយនូវព្រះយេហូវ៉ាដ៏មានព្រះជន្មរស់ថា មិនត្រូវឲ្យមានសក់មួយសរសៃជ្រុះពីក្បាលរបស់លោកទេ ដ្បិតការដែលលោកបានធ្វើនៅថ្ងៃនេះ នោះគឺបានធ្វើជាមួយព្រះហើយ» ដូច្នេះ ពួកបណ្ដាទ័ពបានជួយដោះយ៉ូណាថានមិនឲ្យស្លាប់ឡើយ។