យ៉ូហាន 11:33 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦33 កាលព្រះយេស៊ូវឃើញនាងយំ ហើយពួកសាសន៍យូដា ដែលមកជាមួយនាងយំដែរ ព្រះអង្គមានព្រះហឫទ័យរំជួល និងរន្ធត់យ៉ាងខ្លាំង។ 参见章节ព្រះគម្ពីរខ្មែរសាកល33 នៅពេលព្រះយេស៊ូវទតឃើញម៉ារាយំ និងពួកជនជាតិយូដាដែលមកជាមួយនាងយំ ព្រះអង្គក៏រំជួលក្នុងវិញ្ញាណ ហើយមានអំពល់ក្នុងអង្គទ្រង់ 参见章节Khmer Christian Bible33 ពេលព្រះយេស៊ូឃើញនាងម៉ារា និងពួកជនជាតិយូដាដែលមកជាមួយនាងយំដូច្នេះ ព្រះអង្គក៏រំជួលចិត្ដ ហើយច្រួលច្របល់ក្នុងវិញ្ញាណយ៉ាងខ្លាំង 参见章节ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥33 ពេលព្រះយេស៊ូឃើញនាងម៉ារី និងជនជាតិយូដាដែលមកជាមួយនាង យំដូច្នេះ ព្រះអង្គរំជួលព្រះហឫទ័យ ហើយរន្ធត់ជាខ្លាំងផង។ 参见章节ព្រះគម្ពីរបរិសុទ្ធ ១៩៥៤33 កាលព្រះយេស៊ូវឃើញនាងយំ ព្រមទាំងពួកសាសន៍យូដា ដែលមកជាមួយនឹងនាងផង នោះទ្រង់មានសេចក្ដីរំជួល ទាំងក្នាញ់ក្នុងព្រះហឫទ័យ 参见章节អាល់គីតាប33 ពេលអ៊ីសាឃើញនាងម៉ារី និងជនជាតិយូដាដែលមកជាមួយនាងយំដូច្នេះ អ៊ីសារំជួលចិត្ត ហើយរន្ធត់ជាខ្លាំងផង។ 参见章节 |