យ៉ូស្វេ 8:13 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦13 ដូច្នេះ គេក៏បានបោះទ័ពតាមកន្លែងរៀងខ្លួន គឺទីតាំងទ័ពធំដែលនៅខាងជើងទីក្រុង និងកម្លាំងការពារទ័ពជួរខាងក្រោយ នៅខាងលិចទីក្រុង។ យប់នោះ លោកយ៉ូស្វេស្នាក់នៅកណ្ដាលជ្រលងភ្នំ។ 参见章节ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥13 កាលប្រជាជនបោះទីតាំងទ័ពទាំងមូល នៅខាងជើងទីក្រុង ហើយទ័ពឆ្មក់បង្កប់ខ្លួននៅខាងលិចទីក្រុងរួចហើយ យប់នោះ លោកយ៉ូស្វេក៏ទៅស្នាក់នៅកណ្ដាលជ្រលងភ្នំ។ 参见章节ព្រះគម្ពីរបរិសុទ្ធ ១៩៥៤13 ដូច្នេះកាលបានចាត់ពួកបណ្តាទ័ពឲ្យទៅឯកន្លែងគេរៀងខ្លួន គឺពួកពលទ័ពដែលត្រូវនៅខាងជើងទីក្រុង នឹងពួកអ្នកដែលត្រូវបង្កប់ខ្លួន នៅខាងលិចរួចស្រេចហើយ នោះយ៉ូស្វេក៏នៅឯកណ្តាលវាលច្រកភ្នំ នៅវេលាយប់នោះឯង។ 参见章节អាល់គីតាប13 កាលប្រជាជនបោះទីតាំងទ័ពទាំងមូល នៅខាងជើងទីក្រុង ហើយទ័ពឆ្មក់បង្កប់ខ្លួននៅខាងលិចទីក្រុង រួចហើយយប់នោះ យ៉ូស្វេក៏ទៅស្នាក់នៅកណ្តាលជ្រលងភ្នំ។ 参见章节 |
កាលស្តេចក្រុងអៃយបានឃើញដូច្នេះ ពួកអ្នកក្រុងទាំងអស់គ្នាក៏ប្រញាប់ប្រញាល់ក្រោកពីព្រលឹម ហើយស្តេច និងប្រជារាស្ត្ររបស់ស្ដេចទាំងអស់ ក៏ចេញទៅកាន់កន្លែងដែលបានកំណត់ទុកជាមុន ដើម្បីច្បាំងនឹងពួកអ៊ីស្រាអែលនៅទល់មុខវាលអារ៉ាបា ឥតដឹងថាមានពលទ័ពបង្កប់ទាស់នឹងគេ នៅខាងក្រោយទីក្រុងទេ។