យ៉ូស្វេ 22:30 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦30 កាលសង្ឃភីនេហាស និងពួកមេដឹកនាំក្រុមជំនុំ គឺពួកមេលើសាសន៍អ៊ីស្រាអែលដែលនៅជាមួយលោក បានឮពាក្យរបស់ពួកកូនចៅរូបេន ពួកកូនចៅកាដ និងពួកកូនចៅម៉ាណាសេរៀបរាប់ប្រាប់ នោះគេពេញចិត្តណាស់។ 参见章节ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥30 ពេលលោកបូជាចារ្យភីនេហាស មេដឹកនាំសហគមន៍ និងមេលើក្រុមគ្រួសារប្រជាជនអ៊ីស្រាអែលនៅទីនោះ បានឮពាក្យសម្ដីដែលកុលសម្ព័ន្ធរូបេន កុលសម្ព័ន្ធកាដ និងកុលសម្ព័ន្ធម៉ាណាសេ រៀបរាប់ ពួកគេក៏ពេញចិត្ត។ 参见章节ព្រះគម្ពីរបរិសុទ្ធ ១៩៥៤30 កាលភីនេហាសដ៏ជាសង្ឃ ហើយនឹងពួកអ្នកដែលជាកំពូលលើពួកជំនុំ គឺជាពួកមេលើសាសន៍អ៊ីស្រាអែលទាំងពាន់ ដែលនៅជាមួយនឹងលោក បានឮពាក្យរបស់ពួកកូនចៅរូបេន ពួកកូនចៅកាឌ់ នឹងពួកកូនចៅម៉ាន៉ាសេ នោះក៏បានពេញចិត្តណាស់ 参见章节អាល់គីតាប30 ពេលអ៊ីមុាំភីនេហាស មេដឹកនាំសហគមន៍ និងមេលើក្រុមគ្រួសារប្រជាជនអ៊ីស្រអែលនៅទីនោះ បានឮពាក្យសំដី ដែលកុលសម្ព័ន្ធរូបេន កុលសម្ព័ន្ធកាដ និងកុលសម្ព័ន្ធម៉ាណាសេ រៀបរាប់ពួកគេក៏ពេញចិត្ត។ 参见章节 |
ព្រះបាទអ័គីសបានហៅដាវីឌមកមានរាជឱង្ការថា៖ «ខ្ញុំស្បថដោយនូវព្រះយេហូវ៉ាដែលមានព្រះជន្មរស់នៅថា អ្នកជាមនុស្សស្មោះត្រង់ ហើយដែលអ្នកចេញចូលក្នុងពលទ័ពជាមួយយើង យើងពេញចិត្តណាស់ ដោយមិនឃើញថាអ្នកមានទោសអ្វីឡើយ ចាប់តាំងពីពេលដែលអ្នកមករហូតដល់ថ្ងៃនេះ ប៉ុន្តែ ពួកមេដឹកនាំរបស់យើងមិនចូលចិត្តអ្នកទេ។
សូមឲ្យគំនិតបែបនោះឃ្លាតទៅឆ្ងាយពីយើងខ្ញុំទៅ កុំឲ្យយើងខ្ញុំបះបោរនឹងព្រះយេហូវ៉ា ហើយបែរចេញលែងដើរតាមព្រះអង្គនៅថ្ងៃនេះ ដោយស្អាងអាសនា សម្រាប់តង្វាយដុត តង្វាយម្សៅ ឬយញ្ញបូជា ក្រៅពីអាសនារបស់ព្រះយេហូវ៉ាជាព្រះនៃយើងខ្ញុំ ដែលនៅមុខរោងឧបោសថរបស់ព្រះអង្គនោះឡើយ»។
ភីនេហាសជាកូនរបស់សង្ឃអេលាសារ មានប្រសាសន៍ទៅពួកកូនចៅរូបេន ពួកកូនចៅកាដ និងពួកកូនចៅម៉ាណាសេថា៖ «នៅថ្ងៃនេះ យើងដឹងថា ព្រះយេហូវ៉ាគង់ជាមួយយើងរាល់គ្នាមែន ព្រោះអ្នករាល់គ្នាមិនបានប្រព្រឹត្តរំលងទាស់នឹងព្រះយេហូវ៉ាក្នុងការនេះឡើយ អ្នករាល់គ្នាបានសង្គ្រោះពួកកូនចៅអ៊ីស្រាអែល ឲ្យផុតពីការជំនុំជម្រះរបស់ព្រះយេហូវ៉ាហើយ»។