យ៉ូស្វេ 2:18 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦18 មើល៍ កាលណាយើងចូលមកក្នុងស្រុកនេះ នាងត្រូវចងខ្សែក្រហមនេះជាប់នឹងបង្អួច ដែលនាងបានសម្រូតយើងចុះមកនោះ ហើយនាងត្រូវប្រមូលឪពុកម្តាយ បងប្អូន និងក្រុមគ្រួសាររបស់ឪពុកនាងទាំងអស់ មកជួបជុំនៅក្នុងផ្ទះរបស់នាង។ 参见章节ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥18 ពេលណាយើងចូលមកក្នុងស្រុកនេះ នាងត្រូវចងខ្សែពណ៌ក្រហមនៅមាត់បង្អួច ដែលនាងបានឲ្យយើងចុះនោះ។ បន្ទាប់មក ចូរប្រមូលឪពុកម្ដាយ បងប្អូន និងក្រុមគ្រួសារទាំងមូល ឲ្យមកជួបជុំជាមួយនាង។ 参见章节ព្រះគម្ពីរបរិសុទ្ធ ១៩៥៤18 គឺកាលណាយើងចូលមកក្នុងស្រុកនេះ នោះនាងត្រូវចងខ្សែក្រហមនេះនៅត្រង់បង្អួច ដែលនាងបានសំរូតយើងចុះមកនេះ ហើយត្រូវប្រមូលឪពុកម្តាយ នឹងបងប្អូននាង ព្រមទាំងពួកគ្រួឪពុកនាងទាំងអស់មកនៅជាមួយគ្នា 参见章节អាល់គីតាប18 ពេលណាយើងចូលមកក្នុងស្រុកនេះ នាងត្រូវចងខ្សែពណ៌ក្រហម នៅមាត់បង្អួចដែលនាងបានឲ្យយើងចុះនោះ។ បន្ទាប់មក ចូរប្រមូលឪពុកម្តាយ បងប្អូន និងក្រុមគ្រួសារទាំងអស់ ឲ្យមកជួបជុំជាមួយនាង។ 参见章节 |