យ៉ាកុប 5:16 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦16 ដូច្នេះ ចូរលន់តួទោសបាបនឹងគ្នាទៅវិញទៅមក ហើយអធិស្ឋានឲ្យគ្នាទៅវិញទៅមកផង ដើម្បីឲ្យអ្នករាល់គ្នាបានជាសះស្បើយ ដ្បិតពាក្យអធិស្ឋានរបស់មនុស្សសុចរិត នោះពូកែ ហើយមានប្រសិទ្ធភាពណាស់។ 参见章节ព្រះគម្ពីរខ្មែរសាកល16 ដូច្នេះ ចូរសារភាពបាបនឹងគ្នាទៅវិញទៅមក ហើយអធិស្ឋានឲ្យគ្នាទៅវិញទៅមក ដើម្បីត្រូវបានប្រោសឲ្យជា។ សេចក្ដីអធិស្ឋានរបស់មនុស្សសុចរិតមានឫទ្ធិខ្លាំង នៅពេលចេញឥទ្ធិពល។ 参见章节Khmer Christian Bible16 ដូច្នេះ ចូរអ្នករាល់គ្នាសារភាពបាបដល់គ្នាទៅវិញទៅមក ហើយអធិស្ឋានឲ្យគ្នាទៅវិញទៅមក ដើម្បីឲ្យបានជាសះស្បើយចុះ ដ្បិតសេចក្ដីទូលអង្វររបស់មនុស្សសុចរិតពូកែ និងមានប្រសិទ្ធភាពខ្លាំងណាស់។ 参见章节ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥16 ដូច្នេះ សូមបងប្អូនលន់តួបាបដល់គ្នាទៅវិញទៅមក ព្រមទាំងអធិស្ឋានឲ្យគ្នាទៅវិញទៅមកផង ដើម្បីឲ្យជាសះស្បើយ។ ពាក្យទូលអង្វររបស់មនុស្សសុចរិត*មានប្រសិទ្ធភាពខ្លាំងណាស់។ 参见章节ព្រះគម្ពីរបរិសុទ្ធ ១៩៥៤16 ដូច្នេះ ចូរឲ្យអ្នករាល់គ្នាលន់តួទោសនឹងគ្នា ហើយអធិស្ឋានឲ្យគ្នាទៅវិញទៅមក ដើម្បីឲ្យបានជាចុះ ដ្បិតសេចក្ដីទូលអង្វរដ៏អស់ពីចិត្តរបស់មនុស្សសុចរិត នោះពូកែណាស់ 参见章节អាល់គីតាប16 ដូច្នេះ សូមបងប្អូនលន់តួបាបដល់គ្នាទៅវិញទៅមក ព្រមទាំងទូរអាឲ្យគ្នាទៅវិញទៅមកផង ដើម្បីឲ្យបានជាសះស្បើយ។ ពាក្យទូរអាអង្វររបស់មនុស្សសុចរិតមានប្រសិទ្ធភាពខ្លាំងណាស់។ 参见章节 |
ដូច្នេះ ចូរអ្នករាល់គ្នាយកគោឈ្មោលប្រាំពីរ និងពពែឈ្មោលប្រាំពីរទៅជួបយ៉ូប ជាអ្នកបម្រើរបស់យើងឥឡូវ រួចថ្វាយតង្វាយដុតសម្រាប់ខ្លួន។ ពេលនោះ យ៉ូបជាអ្នកបម្រើយើងនឹងអធិស្ឋានសម្រាប់អ្នករាល់គ្នា ដ្បិតយើងនឹងទទួល ក្រែងយើងប្រព្រឹត្តនឹងអ្នករាល់គ្នាតាមអំពើចម្កួតរបស់អ្នក ព្រោះអ្នករាល់គ្នាមិនបាននិយាយសេចក្ដីដែលត្រឹមត្រូវពីយើង ដូចជាយ៉ូបជាអ្នកបម្រើយើងឡើយ»។
តើនេះមិនមែនជារដូវចម្រូតស្រូវភោជ្ជសាលីទេឬ? តែខ្ញុំនឹងអំពាវនាវដល់ព្រះយេហូវ៉ា ឲ្យព្រះអង្គបានធ្វើឲ្យមានផ្គរលាន់ និងទឹកភ្លៀងមក នោះអ្នករាល់គ្នានឹងដឹង ហើយឃើញជាក់ថា ទោសរបស់អ្នករាល់គ្នាជាធ្ងន់ក្រៃលែង នៅព្រះនេត្រព្រះយេហូវ៉ា ដោយបានសូមស្តេច ឲ្យសោយរាជ្យលើអ្នករាល់គ្នានេះ»។