| យេរេមា 42:10 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦10 "បើអ្នករាល់គ្នានៅជាប់ក្នុងស្រុកនេះតទៅ យើងនឹងសង់អ្នកឡើងឥតរំលំចុះឡើយ ហើយដាំអ្នករាល់គ្នា ឥតរំលើងវិញដែរ ដ្បិតយើងប្រែគំនិតចេញពីការអាក្រក់ ដែលយើងបានធ្វើដល់អ្នករាល់គ្នាហើយ"»។参见章节 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥10 ប្រសិនបើអ្នករាល់គ្នារស់នៅក្នុងស្រុកនេះ តទៅទៀត យើងនឹងបណ្ដុះបណ្ដាលអ្នករាល់គ្នា គឺយើងមិនបំផ្លាញអ្នករាល់គ្នាទេ។ យើងនឹងដាំអ្នករាល់គ្នា គឺយើងមិនដកអ្នករាល់គ្នាទៀតឡើយ។ យើងនឹងនឹកស្ដាយ ដោយបានដាក់ទោសអ្នករាល់គ្នា។参见章节 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤10 បើឯងរាល់គ្នានឹងនៅជាប់ក្នុងស្រុកនេះតទៅ នោះអញនឹងសង់ឯងឡើងឥតរំលំចុះឡើយ ក៏នឹងដាំឯងរាល់គ្នាឥតរំលើងវិញដែរ ដ្បិតអញប្រែគំនិតចេញពីការអាក្រក់ ដែលអញបានធ្វើដល់ឯងរាល់គ្នាហើយ参见章节 អាល់គីតាប10 ប្រសិនបើអ្នករាល់គ្នារស់នៅក្នុងស្រុកនេះ តទៅទៀត យើងនឹងបណ្ដុះបណ្ដាលអ្នករាល់គ្នា គឺយើងមិនបំផ្លាញអ្នករាល់គ្នាទេ។ យើងនឹងដាំអ្នករាល់គ្នា គឺយើងមិនដកអ្នករាល់គ្នាទៀតឡើយ។ យើងនឹងនឹកស្ដាយ ដោយបានដាក់ទោសអ្នករាល់គ្នា។参见章节 | 
រួចលោកអធិស្ឋានដល់ព្រះយេហូវ៉ាថា៖ «ឱព្រះយេហូវ៉ាអើយ តើមិនមែនការនេះទេឬ ដែលទូលបង្គំបាននិយាយកាលទូលបង្គំនៅស្រុករបស់ទូលបង្គំនោះ? គឺដោយហេតុនោះបានជាទូលបង្គំខំរត់ទៅក្រុងតើស៊ីសវិញ ព្រោះទូលបង្គំបានដឹងថា ព្រះអង្គជាព្រះដ៏ប្រកបដោយករុណា ក៏មានព្រះហឫទ័យអាណិតអាសូរ ព្រះអង្គយឺតនឹងខ្ញាល់ ហើយមានសេចក្ដីសប្បុរសជាបរិបូរ ក៏តែងតែប្រែគំនិតចេញពីការអាក្រក់ផង។
ឱអេប្រាអិមអើយ តើឲ្យយើងបោះបង់អ្នកម្ដេចបាន? ឱអ៊ីស្រាអែលអើយ តើឲ្យយើងប្រគល់អ្នកទៅគេម្ដេចបាន? តើឲ្យយើងធ្វើចំពោះអ្នក ដូចក្រុងអាត់ម៉ាម្ដេចបាន? តើឲ្យយើងប្រព្រឹត្តនឹងអ្នក ដូចក្រុងសេបោម្តេចបាន? យើងមិនដាច់ចិត្តធ្វើទៅកើតទេ សេចក្ដីអាណិតអាសូររបស់យើងបានរំជួលឡើង ហើយចិត្តយើងក៏ទន់ទៅ។
តើហេសេគា ជាស្តេចយូដា និងពួកយូដាទាំងអស់បានសម្លាប់លោកឬ? តើទ្រង់មិនបានកោតខ្លាចដល់ព្រះយេហូវ៉ាវិញ ហើយទូលអង្វរចំពោះព្រះអង្គទេឬ? ឯព្រះយេហូវ៉ាក៏ប្រែគំនិតចេញពីសេចក្ដីអាក្រក់ ដែលព្រះអង្គបានប្រកាសទាស់នឹងគេដែរ ធ្វើដូច្នេះ យើងនឹងឈ្មោះថាបានប្រព្រឹត្តអំពើអាក្រក់យ៉ាងធំ ទាស់នឹងព្រលឹងយើងហើយ។
ប៉ុន្តែ កាលទេវតាលើកដៃទៅ ដើម្បីបំផ្លាញក្រុងយេរូសាឡិម នោះព្រះយេហូវ៉ាមានព្រះហឫទ័យអាណិត ហើយក៏បញ្ឈប់សេចក្ដីឃោរឃៅនោះទៅ ទាំងមានព្រះបន្ទូលទៅទេវតាដែលកំពុងតែបំផ្លាញប្រជាជនថា៖ «ល្មមហើយ ចូរបញ្ឈប់ដៃឥឡូវចុះ»។ ខណៈនោះ ទេវតារបស់ព្រះយេហូវ៉ាកំពុងតែនៅជិតលានស្រូវរបស់អ័រ៉ៅណា សាសន៍យេប៊ូស។
កាលណាព្រះយេហូវ៉ាបានតាំងឲ្យមានពួកចៅហ្វាយដល់គេ ព្រះយេហូវ៉ាគង់ជាមួយចៅហ្វាយនោះ ហើយព្រះអង្គសង្គ្រោះពួកគេឲ្យរួចពីកណ្ដាប់ដៃរបស់ខ្មាំងសត្រូវ នៅអស់មួយជីវិតរបស់ចៅហ្វាយនោះ ដ្បិតព្រះយេហូវ៉ាអាណិតអាសូរនៅពេលគេស្រែកថ្ងូរ ព្រោះតែអស់អ្នកដែលសង្កត់សង្កិន ហើយធ្វើបាបពួកគេ។