យេរេមា 3:21 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦21 មានឮសំឡេងនៅលើទីខ្ពស់ត្រងិល គឺជាពួកកូនចៅអ៊ីស្រាអែលដែលយំ ហើយទូលអង្វរ ដោយព្រោះគេបានបង្ខូចផ្លូវខ្លួន ហើយបានភ្លេចព្រះយេហូវ៉ាជាព្រះរបស់ខ្លួន។ 参见章节ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥21 មានសំឡេងលាន់ឮឡើង នៅតាមកំពូលភ្នំ គឺជាសម្រែកយំសោក និងសម្រែកអង្វរករ របស់ជនជាតិអ៊ីស្រាអែល ដ្បិតពួកគេបានវង្វេងចេញពីមាគ៌ា គេបានបំភ្លេចព្រះអម្ចាស់ ជាព្រះរបស់គេ។ 参见章节ព្រះគម្ពីរបរិសុទ្ធ ១៩៥៤21 មានឮសំឡេងនៅលើទីខ្ពស់ត្រងិល គឺជាពួកកូនចៅអ៊ីស្រាអែល ដែលយំ ហើយទូលអង្វរ ដោយព្រោះគេបានបង្ខូចផ្លូវខ្លួន ហើយបានភ្លេចព្រះយេហូវ៉ា ជាព្រះនៃខ្លួនទៅ 参见章节អាល់គីតាប21 មានសំឡេងលាន់ឮឡើង នៅតាមកំពូលភ្នំ គឺជាសំរែកយំសោក និងសំរែកអង្វរករ របស់ជនជាតិអ៊ីស្រអែល ដ្បិតពួកគេបានវង្វេងចេញពីមាគ៌ា គេបានបំភ្លេចអុលឡោះតាអាឡា ជាម្ចាស់របស់គេ។ 参见章节 |