| យេរេមា 17:14 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦14 ឱព្រះយេហូវ៉ាអើយ សូមប្រោសទូលបង្គំឲ្យជាផង នោះទូលបង្គំនឹងបានជា សូមជួយសង្គ្រោះទូលបង្គំ នោះទូលបង្គំនឹងបានរួច ដ្បិតព្រះអង្គជាទីសរសើររបស់ទូលបង្គំ។参见章节 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥14 ឱព្រះអម្ចាស់អើយ សូមប្រោសទូលបង្គំឲ្យជា នោះទូលបង្គំនឹងបានជា សូមសង្គ្រោះទូលបង្គំ នោះទូលបង្គំនឹងរួចជីវិត ដ្បិតព្រះអង្គតែងប្រោសប្រទានឲ្យ ទូលបង្គំសរសើរតម្កើងព្រះអង្គ!参见章节 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤14 ឱព្រះយេហូវ៉ាអើយ សូមប្រោសទូលបង្គំឲ្យជាផង នោះទូលបង្គំនឹងបានជាៗពិត សូមជួយសង្គ្រោះទូលបង្គំ នោះទូលបង្គំនឹងបានរួចពិត ដ្បិតទ្រង់ជាទីសរសើររបស់ទូលបង្គំ参见章节 អាល់គីតាប14 ឱអុលឡោះតាអាឡាអើយ សូមប្រោសខ្ញុំឲ្យជា នោះខ្ញុំនឹងបានជា សូមសង្គ្រោះខ្ញុំ នោះខ្ញុំនឹងរួចជីវិត ដ្បិតទ្រង់តែងប្រោសប្រទានឲ្យ ខ្ញុំសរសើរតម្កើងទ្រង់!参见章节 | 
«ព្រះវិញ្ញាណរបស់ព្រះអម្ចាស់សណ្ឋិតលើខ្ញុំ ព្រោះព្រះអង្គបានចាក់ប្រេងតាំងខ្ញុំ ឲ្យប្រកាសដំណឹងល្អដល់មនុស្សក្រីក្រ។ ព្រះអង្គបានចាត់ខ្ញុំឲ្យមក ដើម្បីប្រកាសពីការដោះលែងដល់ពួកឈ្លើយ និងសេចក្តីភ្លឺឡើងវិញដល់មនុស្សខ្វាក់ ហើយរំដោះមនុស្សដែលត្រូវគេសង្កត់សង្កិតឲ្យរួច