យេរេមា 14:21 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦21 សូមកុំស្អប់យើងខ្ញុំឡើយ ដោយយល់ដល់ព្រះនាមព្រះអង្គ សូមកុំបង្អាប់បល្ល័ង្កនៃសិរីល្អរបស់ព្រះអង្គ សូមនឹកចាំឡើងវិញ ហើយកុំផ្តាច់សេចក្ដីសញ្ញា ដែលព្រះអង្គបានតាំងនឹងយើងខ្ញុំឡើយ។ 参见章节ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥21 ដោយយល់ដល់ព្រះនាមរបស់ព្រះអង្គ សូមមេត្តាកុំបំបាក់មុខយើងខ្ញុំ សូមកុំធ្វើឲ្យក្រុងយេរូសាឡឹម ដែលជាបល្ល័ង្កដ៏រុងរឿងរបស់ព្រះអង្គ ត្រូវអាម៉ាស់។ សូមនឹកចាំពីសម្ពន្ធមេត្រី ដែលព្រះអង្គបានចងជាមួយយើងខ្ញុំ សូមកុំផ្ដាច់សម្ពន្ធមេត្រីនេះឡើយ។ 参见章节ព្រះគម្ពីរបរិសុទ្ធ ១៩៥៤21 សូមកុំស្អប់យើងខ្ញុំឡើយ ដោយយល់ដល់ព្រះនាមទ្រង់ សូមកុំបង្អាប់បល្ល័ង្កនៃសិរីល្អរបស់ទ្រង់ សូមនឹកចាំឡើងវិញ ហើយកុំផ្តាច់សេចក្ដីសញ្ញា ដែលទ្រង់បានតាំងនឹងយើងខ្ញុំឡើយ 参见章节អាល់គីតាប21 ដោយយល់ដល់នាមរបស់ទ្រង់ សូមមេត្តាកុំបំបាក់មុខយើងខ្ញុំ សូមកុំធ្វើឲ្យក្រុងយេរូសាឡឹម ដែលជាបល្ល័ង្កដ៏រុងរឿងរបស់ទ្រង់ ត្រូវអាម៉ាស់។ សូមនឹកចាំពីសម្ពន្ធមេត្រី ដែលទ្រង់បានចងជាមួយយើងខ្ញុំ សូមកុំផ្ដាច់សម្ពន្ធមេត្រីនេះឡើយ។ 参见章节 |
ឱព្រះអម្ចាស់អើយ សេចក្ដីសុចរិតជារបស់ព្រះអង្គ តែចំពោះយើងខ្ញុំវិញ ដូចសព្វថ្ងៃនេះ មានតែសេចក្ដីអាម៉ាស់មុខ គឺទាំងអ្នកស្រុកយូដា អ្នកនៅក្រុងយេរូសាឡិម និងសាសន៍អ៊ីស្រាអែលទាំងអស់គ្នា ដែលនៅជិតនៅឆ្ងាយ គឺនៅអស់ទាំងស្រុកដែលព្រះអង្គបានបណ្តេញគេទៅ ព្រោះតែអំពើរំលង ដែលគេបានប្រព្រឹត្តទាស់នឹងព្រះអង្គ។
ព្រះអង្គមានព្រះបន្ទូលមកខ្ញុំថា៖ «កូនមនុស្សអើយ នេះជាទីកន្លែងនៃបល្ល័ង្កយើង ហើយជាទីសម្រាប់បាតជើងយើង គឺជាកន្លែងដែលយើងនឹងនៅកណ្ដាលពួកកូនចៅអ៊ីស្រាអែលជារៀងរហូតតទៅ ហើយពួកវង្សអ៊ីស្រាអែលនឹងមិនដែលបង្អាប់ឈ្មោះបរិសុទ្ធរបស់យើងទៀត ទោះទាំងខ្លួនគេ និងពួកស្តេចគេផង ដោយការកំផិតរបស់គេ ឬដោយសាកសពនៃស្តេចគេដែលបានតម្កល់ទុក
«ចូរប្រាប់ដល់ពួកវង្សអ៊ីស្រាអែលថា ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលដូច្នេះ មើល៍ យើងនឹងបង្អាប់ទីបរិសុទ្ធរបស់យើង និងសេចក្ដីអំនួតរបស់អំណាចអ្នករាល់គ្នា ហើយរបស់ដែលត្រូវចំណុចភ្នែកនៃអ្នក ព្រមទាំងសំណព្វចិត្តអ្នករាល់គ្នាផង ឯពួកកូនប្រុសកូនស្រីដែលអ្នកបានទុកចោលឯណោះ នោះនឹងត្រូវដួលស្លាប់ដោយដាវ
សូមនឹកចាំពីលោកអ័ប្រាហាំ លោកអ៊ីសាក និងលោកអ៊ីស្រាអែល ជាអ្នកបម្រើរបស់ព្រះអង្គ ដែលព្រះអង្គបានស្បថនឹងលោកទាំងនោះ ដោយព្រះអង្គទ្រង់ថា "យើងនឹងចម្រើនពូជអ្នកឲ្យបានដូចជាផ្កាយនៅលើមេឃ ឯស្រុកទាំងនេះដែលយើងបានសន្យាថានឹងឲ្យដល់ពូជពង្សរបស់អ្នក ហើយពួកគេនឹងទទួលស្រុកនោះទុកជាមត៌ករហូតតទៅ"»។