ម៉ាឡាគី 3:7 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦7 អ្នករាល់គ្នាបានបោះបង់ចោលសេចក្ដីបញ្ញត្តិរបស់យើង ចាប់តាំងពីជំនាន់បុព្វបុរសមក ឥតកាន់តាមឡើយ ព្រះយេហូវ៉ានៃពួកពលបរិវារបង្គាប់ថា ចូរវិលមកយើងវិញចុះ នោះយើងនឹងត្រឡប់មករកអ្នករាល់គ្នាដែរ តែអ្នករាល់គ្នាថា "តើយើងនឹងវិលទៅយ៉ាងដូចម្តេច?" 参见章节ព្រះគម្ពីរខ្មែរសាកល7 ព្រះយេហូវ៉ានៃពលបរិវារមានបន្ទូលថា៖ “តាំងពីគ្រាដូនតារបស់អ្នករាល់គ្នា អ្នករាល់គ្នាបានបែរចេញពីបទបញ្ញត្តិរបស់យើង ហើយមិនបានកាន់តាមទេ។ ចូរត្រឡប់មកឯយើងវិញ នោះយើងនឹងត្រឡប់មកឯអ្នករាល់គ្នាវិញដែរ។ ប៉ុន្តែអ្នករាល់គ្នាសួរថា: ‘តើឲ្យយើងខ្ញុំត្រឡប់មកវិញយ៉ាងដូចម្ដេច?’។ 参见章节ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥7 ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលថា៖ «អ្នករាល់គ្នាក៏ដូចដូនតារបស់អ្នករាល់គ្នាដែរ អ្នករាល់គ្នាងាកចេញពីច្បាប់របស់យើង គឺអ្នករាល់គ្នាមិនព្រមកាន់តាមទេ។ ចូរនាំគ្នាវិលមករកយើង នោះយើងក៏វិលមករកអ្នករាល់គ្នាវិញដែរ។ អ្នករាល់គ្នាពោលថា: “យើងខ្ញុំត្រូវវិលមកវិញយ៉ាងដូចម្ដេច?”។ 参见章节ព្រះគម្ពីរបរិសុទ្ធ ១៩៥៤7 ឯងរាល់គ្នាបានបោះបង់ចោលសេចក្ដីបញ្ញត្តរបស់អញ ចាប់តាំងពីគ្រាពួកអយ្យកោរៀងមក ឥតកាន់តាមឡើយ ព្រះយេហូវ៉ានៃពួកពលបរិវារទ្រង់បង្គាប់ថា ចូរវិលមកឯអញវិញចុះ នោះអញនឹងត្រឡប់មកឯឯងដែរ តែឯងរាល់គ្នាថា តើយើងនឹងវិលទៅយ៉ាងដូចម្តេច 参见章节អាល់គីតាប7 អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូលមានបន្ទូលថា៖ «អ្នករាល់គ្នាក៏ដូចដូនតារបស់អ្នករាល់គ្នាដែរ អ្នករាល់គ្នាងាកចេញពីហ៊ូកុំរបស់យើង គឺអ្នករាល់គ្នាមិនព្រមកាន់តាមទេ។ ចូរនាំគ្នាវិលមករកយើង នោះយើងក៏វិលមករកអ្នករាល់គ្នាវិញដែរ។ អ្នករាល់គ្នាពោលថា: “យើងខ្ញុំត្រូវវិលមកវិញយ៉ាងដូចម្ដេច?”។ 参见章节 |
«កូនរមែងគោរពដល់ឪពុក ហើយបាវបម្រើក៏កោតខ្លាចចៅហ្វាយ ដូច្នេះ បើយើងជាឪពុក តើសេចក្ដីគោរពដល់យើងនៅឯណា? ហើយបើយើងជាចៅហ្វាយ តើសេចក្ដីគោរពដល់យើងនៅឯណា? នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ានៃពួកពលបរិវារសម្រាប់អ្នករាល់គ្នា។ ឱពួកសង្ឃដែលមើលងាយឈ្មោះយើង តែអ្នកថា "តើយើងរាល់គ្នាបានមើលងាយព្រះនាមព្រះអង្គដូចម្ដេចខ្លះ?"
ដ្បិតកាលយើងបាននាំគេចូលមកក្នុងស្រុក ដែលយើងបានស្បថថា នឹងឲ្យដល់គេ គេបានឃើញគ្រប់ទាំងទួលខ្ពស់ ហើយគ្រប់ទាំងដើមឈើស៊ុបទ្រុប គេក៏ថ្វាយយញ្ញបូជារបស់គេនៅលើទីនោះ គឺនៅទីនោះគេបានថ្វាយតង្វាយជាគ្រឿងដុតដាល នៅទីនោះ គេក៏បានថ្វាយតង្វាយសម្រាប់ជាក្លិនឈ្ងុយរបស់គេ ហើយបានច្រួចតង្វាយច្រូចរបស់គេដែរ។
ប៉ុន្តែ កូនចៅទាំងនោះរឹងចចេសនឹងយើងដែរ គេមិនបានប្រព្រឹត្តតាមអស់ទាំងច្បាប់របស់យើងឡើយ ក៏មិនបានរក្សាបញ្ញត្តិទាំងប៉ុន្មានរបស់យើង ដើម្បីនឹងប្រព្រឹត្តតាមផង ជាច្បាប់ដែលអ្នកណាប្រព្រឹត្តតាម អ្នកនោះនឹងបានរស់នៅ ដោយសារច្បាប់នោះ គេបានបង្អាប់ថ្ងៃសប្ប័ទរបស់យើង ដូច្នេះ យើងបានថា យើងនឹងចាក់សេចក្ដីឃោរឃៅរបស់យើងទៅលើគេ ដើម្បីនឹងសម្រេចសេចក្ដីកំហឹងរបស់យើងនៅលើគេ នៅក្នុងទីរហោស្ថាន។
ប៉ុន្តែ ពូជពង្សនៃពួកអ៊ីស្រាអែលបានរឹងចចេសនឹងយើង នៅទីរហោស្ថាន គេមិនបានប្រព្រឹត្តតាមច្បាប់យើងទេ ក៏បោះបង់ចោលអស់ទាំងបញ្ញត្តិរបស់យើង ជាច្បាប់ដែលអ្នកណាប្រព្រឹត្តតាម នោះនឹងបានរស់ដោយសារច្បាប់នោះ ហើយគេក៏បង្អាប់ថ្ងៃសប្ប័ទរបស់យើងយ៉ាងក្រៃលែង នោះយើងបានថា យើងនឹងចាក់សេចក្ដីឃោរឃៅរបស់យើង ទៅលើគេនៅក្នុងទីរហោស្ថាន ដើម្បីនឹងរំលីងគេឲ្យអស់ទៅ។
តែគេបានរឹងចចេសនឹងយើង ឥតព្រមស្តាប់តាមយើងឡើយ ក៏មិនបានលះចោលរបស់គួរស្អប់ខ្ពើម ដែលនៅគាប់ដល់ភ្នែកគេរៀងខ្លួនសោះ ឬបោះបង់ចោលរូបព្រះរបស់សាសន៍អេស៊ីព្ទដែរ ដូច្នេះ យើងបានថា យើងនឹងចាក់សេចក្ដីឃោរឃៅរបស់យើងទៅលើគេ ដើម្បីនឹងសម្រេចកំហឹងរបស់យើង ទាស់នឹងគេនៅកណ្ដាលស្រុកអេស៊ីព្ទ។