ម៉ាថាយ 12:34 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦34 ពូជពស់វែកអើយ! អ្នករាល់គ្នាជាមនុស្សអាក្រក់ ធ្វើដូចម្តេចឲ្យអ្នករាល់គ្នាពោលសេចក្តីល្អបាន? ដ្បិតមាត់តែងនិយាយចេញពីសេចក្តីបរិបូរដែលមាននៅក្នុងចិត្ត។ 参见章节ព្រះគម្ពីរខ្មែរសាកល34 ពូជពស់វែកអើយ! តើអ្នករាល់គ្នាអាចនិយាយល្អយ៉ាងដូចម្ដេចបាន នៅពេលអ្នករាល់គ្នាអាក្រក់ដូច្នេះ? ព្រោះថាមាត់តែងតែនិយាយចេញពីភាពបរិបូរនៃចិត្ត។ 参见章节Khmer Christian Bible34 ឱពូជពស់វែកអើយ! អ្នករាល់គ្នាជាមនុស្សអាក្រក់ តើធ្វើដូចម្ដេចឲ្យអ្នករាល់គ្នាអាចពោលសេចក្ដីល្អបាន? ដ្បិតមាត់និយាយតាមតែសេចក្ដីហូរហៀរនៃចិត្ដ។ 参见章节ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥34 នែ ពូជពស់វែកអើយ! អ្នករាល់គ្នានិយាយសេចក្ដីល្អៗដូចម្ដេចបាន បើអ្នករាល់គ្នាសុទ្ធតែជាមនុស្សអាក្រក់ដូច្នេះ! ដ្បិតមាត់របស់មនុស្សតែងស្រដីចេញមកនូវសេចក្ដីណា ដែលមានពេញហូរហៀរនៅក្នុងដួងចិត្តរបស់ខ្លួន។ 参见章节ព្រះគម្ពីរបរិសុទ្ធ ១៩៥៤34 ពូជពស់វែកអើយ ដែលអ្នករាល់គ្នាអាក្រក់ម៉្លេះ តើធ្វើដូចម្តេចនឹងឲ្យអ្នករាល់គ្នាពោលសេចក្ដីល្អបាន ពីព្រោះមាត់តែងនិយាយ តាមសេចក្ដីបរិបូរដែលនៅក្នុងចិត្ត 参见章节អាល់គីតាប34 នែ៎ ពូជពស់វែកអើយ! អ្នករាល់គ្នានិយាយសេចក្ដីល្អៗដូចម្ដេចបាន បើអ្នករាល់គ្នាសុទ្ធតែជាមនុស្សអាក្រក់ដូច្នេះ! ដ្បិតមាត់របស់មនុស្សតែងស្រដីចេញមកនូវសេចក្ដីណា ដែលមានពេញហូរហៀរនៅក្នុងដួងចិត្ដរបស់ខ្លួន។ 参见章节 |
អ្នករាល់គ្នាមានអារក្សសាតាំងជាឪពុក ហើយអ្នករាល់គ្នាចូលចិត្តធ្វើតាមតណ្ហា ដែលគាប់ចិត្តដល់ឪពុករបស់អ្នក វាជាអ្នកសម្លាប់គេតាំងពីដើមមក វាមិនឈរលើសេចក្តីពិតទេ ព្រោះគ្មានសេចក្តីពិតនៅក្នុងវាឡើយ កាលណាវាពោលពាក្យភូតភរ នោះដុះចេញពីចិត្តវាមក ដ្បិតវាជាអ្នកកុហក ហើយជាឪពុកនៃសេចក្តីកុហក។
ហេតុនេះហើយបានជាព្រះអម្ចាស់ មិនរីករាយនឹងពួកកំលោះរបស់គេឡើយ ក៏មិនអាណិតអាសូរពួកកំព្រា និងស្ត្រីមេម៉ាយរបស់គេដែរ ព្រោះគ្រប់គ្នាជាអ្នកទមិឡល្មើស ហើយជាអ្នកប្រព្រឹត្តអាក្រក់ មាត់បញ្ចេញសុទ្ធតែសេចក្ដីចម្កួត។ ទោះបើធ្វើទោសខ្លាំងយ៉ាងណាក៏ដោយ គង់តែសេចក្ដីក្រោធរបស់ព្រះអង្គ មិនទាន់បែរចេញនៅឡើយ គឺព្រះហស្តរបស់ព្រះអង្គនៅតែលូកមកទៀត។