ម៉ាកុស 10:24 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦24 ពួកសិស្សងឿងឆ្ងល់នឹងព្រះបន្ទូលរបស់ព្រះអង្គ តែព្រះយេស៊ូវមានព្រះបន្ទូលទៅគេម្តងទៀតថា៖ «កូនអើយ ព្រះរាជ្យរបស់ព្រះពិបាកចូលណាស់! 参见章节ព្រះគម្ពីរខ្មែរសាកល24 ពួកសិស្សក៏ភ្ញាក់ផ្អើលនឹងព្រះបន្ទូលរបស់ព្រះអង្គ។ ព្រះយេស៊ូវមានបន្ទូលនឹងពួកគេទៀតថា៖“កូនរាល់គ្នាអើយ ការចូលក្នុងអាណាចក្ររបស់ព្រះ ពិបាកណាស់ហ្ន៎! 参见章节Khmer Christian Bible24 ពួកសិស្សឆ្ងល់នឹងព្រះបន្ទូលព្រះអង្គ ប៉ុន្ដែព្រះយេស៊ូមានបន្ទូលតបទៀតថា៖ «កូនអើយ! ការចូលក្នុងនគរព្រះជាម្ចាស់ នោះពិបាកណាស់ 参见章节ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥24 ពួកសិស្សងឿងឆ្ងល់នឹងព្រះបន្ទូលរបស់ព្រះអង្គជាខ្លាំង។ ព្រះយេស៊ូមានព្រះបន្ទូលទៅគេទៀតថា៖ «កូនចៅអើយ ព្រះរាជ្យព្រះជាម្ចាស់ពិបាកចូលណាស់! 参见章节ព្រះគម្ពីរបរិសុទ្ធ ១៩៥៤24 ឯពួកសិស្ស ក៏នឹកស្ងើចនឹងព្រះបន្ទូលទ្រង់ តែទ្រង់មានបន្ទូលទៅគេម្តងទៀតថា កូនអើយ ពួកអ្នកដែលជាប់ចិត្តនឹងទ្រព្យសម្បត្តិ នោះនឹងចូលទៅក្នុងនគរព្រះដោយពិបាកណាស់ 参见章节អាល់គីតាប24 ពួកសិស្សងឿងឆ្ងល់នឹងពាក្យរបស់អ៊ីសាជាខ្លាំង។ អ៊ីសាមានប្រសាសន៍ទៅគេទៀតថា៖ «កូនចៅអើយ នគរអុលឡោះពិបាកចូលណាស់! 参见章节 |
ទោះទាំងប្រាក់ និងមាសរបស់គេ ក៏មិនអាចនឹងជួយគេឲ្យរួចក្នុងថ្ងៃ នៃសេចក្ដីខ្ញាល់របស់ព្រះយេហូវ៉ាបានដែរ ផែនដីទាំងមូលនឹងត្រូវឆេះអស់ ដោយភ្លើងនៃសេចក្ដីប្រចណ្ឌរបស់ព្រះអង្គ ដ្បិតព្រះអង្គនឹងធ្វើឲ្យអស់អ្នក ដែលអាស្រ័យនៅផែនដីផុតទៅ អើ ព្រះអង្គនឹងធ្វើផុតទៅជាមួយរំពេច។
ឲ្យរួចពីមនុស្សដោយព្រះហស្តរបស់ព្រះអង្គ ឱព្រះយេហូវ៉ាអើយ គឺឲ្យរួចពីមនុស្សលោកីយ៍នេះ ដែលចំណែករបស់គេ មានតែនៅក្នុងជីវិតនេះប៉ុណ្ណោះ។ ពោះគេបានឆ្អែតដោយសារទ្រព្យសម្បត្តិ របស់ព្រះអង្គ គេបានស្កប់ចិត្តដោយមានកូនច្រើន ហើយគេចែកទ្រព្យសម្បត្តិ ដល់កូនង៉ែតរបស់គេទៀតផង។