ភីលេម៉ូន 1:17 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦17 ដូច្នេះ ប្រសិនបើអ្នករាប់ខ្ញុំទុកជាគូកន នោះចូរទទួលគាត់ ទុកដូចជាទទួលខ្ញុំចុះ។ 参见章节ព្រះគម្ពីរខ្មែរសាកល17 ដូច្នេះ ប្រសិនបើអ្នកចាត់ទុកខ្ញុំជាដៃគូ សូមទទួលគាត់ដូចជាទទួលខ្ញុំដែរ។ 参见章节Khmer Christian Bible17 ដូច្នេះ បើអ្នកចាត់ទុកខ្ញុំជាគូកន មែនសូមអ្នកទទួលគាត់ទុកដូចជាទទួលខ្ញុំចុះ។ 参见章节ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥17 ដូច្នេះ ប្រសិនបើលោកប្អូនរាប់ខ្ញុំទុកជាបងប្អូនរួមជំនឿមែន សូមទទួលគាត់ឲ្យបានដូចទទួលខ្ញុំផ្ទាល់ដែរ។ 参见章节ព្រះគម្ពីរបរិសុទ្ធ ១៩៥៤17 ដូច្នេះ បើអ្នករាប់ខ្ញុំទុកជាគូកន នោះចូរទទួលគាត់ទុកដូចជាខ្លួនខ្ញុំចុះ 参见章节អាល់គីតាប17 ដូច្នេះ ប្រសិនបើលោកប្អូនរាប់ខ្ញុំ ទុកជាបងប្អូនរួមជំនឿមែន សូមទទួលគាត់ឲ្យបាន ដូចទទួលខ្ញុំផ្ទាល់ដែរ។ 参见章节 |
អស់អ្នកដែលមានចៅហ្វាយជាអ្នកជឿ មិនត្រូវមានចិត្តមើលងាយ ដោយហេតុថាគាត់ជាបងប្អូននោះឡើយ ផ្ទុយទៅវិញ ត្រូវបម្រើចៅហ្វាយទាំងនោះឲ្យរឹតតែប្រសើរឡើងថែមទៀត ព្រោះអស់អ្នកដែលទទួលការបម្រើដ៏ល្អរបស់គេ គឺជាពួកអ្នកជឿ និងជាបងប្អូនស្ងួនភ្ងា។ ត្រូវបង្រៀន ហើយដាស់តឿនសេចក្ដីទាំងនេះដល់គេចុះ។