ពួកចៅហ្វាយ 17:10 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦10 ពេលនោះ មីកាឆ្លើយតបថា៖ «សូមស្នាក់នៅជាមួយខ្ញុំ ធ្វើជាឪពុក និងជាសង្ឃដល់ខ្ញុំទៅ ខ្ញុំនឹងជូនប្រាក់សុទ្ធដល់លោកដប់ស្លឹងក្នុងមួយឆ្នាំ ព្រមទាំងសម្លៀកបំពាក់មួយសម្រាប់ និងម្ហូបអាហារទៀតផង»។ ដូច្នេះ បុរសជាលេវីនោះក៏ចូលទៅ។ 参见章节ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥10 លោកមីកានិយាយទៅគាត់ថា៖ «សូមអញ្ជើញមកនៅផ្ទះខ្ញុំ ហើយធ្វើជាបូជាចារ្យគ្រប់គ្រងលើគ្រួសារខ្ញុំទៅ ខ្ញុំនឹងជូនប្រាក់លោកចំនួនដប់ស្លឹង ក្នុងមួយឆ្នាំ ព្រមទាំងសម្លៀកបំពាក់ និងម្ហូបអាហារទៀតផង»។ 参见章节ព្រះគម្ពីរបរិសុទ្ធ ១៩៥៤10 នោះមីកាឆ្លើយតបថា ដូច្នេះចូរនៅជាមួយនឹងខ្ញុំ ធ្វើជាឪពុក ហើយជាសង្ឃដល់ខ្ញុំចុះ ខ្ញុំនឹងបើកប្រាក់ឲ្យ១០ដួងក្នុង១ឆ្នាំ ព្រមទាំងសំលៀកបំពាក់១សំរាប់ ហើយបាយផង ដូច្នេះ អ្នកនោះក៏ចូលទៅ 参见章节អាល់គីតាប10 លោកមីកានិយាយទៅគាត់ថា៖ «សូមអញ្ជើញមកនៅផ្ទះខ្ញុំ ហើយធ្វើជាបូជាចារ្យលើគ្រួសារខ្ញុំទៅ ខ្ញុំនឹងជូនប្រាក់លោកចំនួនដប់ស្លឹង ក្នុងមួយឆ្នាំ ព្រមទាំងសម្លៀកបំពាក់ និងម្ហូបអាហារទៀតផង»។ 参见章节 |
អ្នករាល់គ្នាបានបន្ទាបបន្ថោកយើង នៅកណ្ដាលប្រជារាស្ត្រយើង ឲ្យតែបានស្រូវឱកមួយកំប៉ុងពីរ និងចំណិតនំបុ័ងតិចតួចប៉ុណ្ណោះ ដើម្បីនឹងសម្លាប់ព្រលឹងមនុស្សដែលមិនគួរស្លាប់ទេ ហើយនឹងរក្សាព្រលឹងឲ្យរស់នៅ ដែលមិនគួររស់នៅ ដោយអ្នកកុហកដល់ប្រជារាស្ត្រយើង ដែលស្តាប់តាមសេចក្ដីកុហកនោះ។