នេហេមា 9:35 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦35 ទោះជាពេលដែលគេរស់នៅក្នុងនគររបស់ខ្លួន ព្រះអង្គប្រទានឲ្យគេមានអស់ទាំងសេចក្ដីល្អក្រៃលែង ហើយនៅក្នុងស្រុកដ៏ធំទូលាយ មានជីជាតិ ដែលព្រះអង្គបានដាក់នៅមុខគេ ក៏គេមិនបានគោរពប្រតិបត្តិដល់ព្រះអង្គ ឬងាកបែរចេញពីអំពើអាក្រក់របស់ខ្លួនដែរ។ 参见章节ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥35 នៅគ្រាដែលគេរស់ក្នុងនគររបស់ខ្លួន ព្រះអង្គប្រទានឲ្យពួកគេមានអ្វីៗគ្រប់យ៉ាង ដ៏សម្បូណ៌សប្បាយ ក្នុងទឹកដីដ៏ទូលំទូលាយ និងមានជីជាតិល្អ ពួកគេពុំព្រមគោរពបម្រើព្រះអង្គទេ ហើយក៏ពុំព្រមងាកចេញពីអំពើអាក្រក់ របស់ខ្លួនដែរ។ 参见章节ព្រះគម្ពីរបរិសុទ្ធ ១៩៥៤35 ពីព្រោះគេមិនបានគោរពប្រតិបត្តិដល់ទ្រង់ នៅក្នុងនគរនៃខ្លួន នៅកណ្តាលអស់ទាំងសេចក្ដីល្អក្រៃលែង ដែលទ្រង់បានប្រោសដល់គេ នៅក្នុងស្រុកធំទូលាយមានជីជាតិ ដែលទ្រង់បានដាក់នៅមុខគេនោះឡើយ គេក៏មិនបានបែរចេញពីអំពើអាក្រក់របស់ខ្លួនដែរ 参见章节អាល់គីតាប35 នៅគ្រាដែលគេរស់ក្នុងនគររបស់ខ្លួន ទ្រង់ប្រទានឲ្យពួកគេមានអ្វីៗគ្រប់យ៉ាង ដ៏សម្បូណ៌សប្បាយ ក្នុងទឹកដីដ៏ទូលំទូលាយ និងមានជីជាតិល្អ ពួកគេពុំព្រមគោរពបម្រើទ្រង់ទេ ហើយក៏ពុំព្រមងាកចេញពីអំពើអាក្រក់ របស់ខ្លួនដែរ។ 参见章节 |
បើកាលណាអ្នករាល់គ្នាសួរថា៖ ហេតុអ្វីបានជាព្រះយេហូវ៉ាជាព្រះនៃយើងព្រះអង្គប្រព្រឹត្តការយ៉ាងនេះដល់យើង? នោះព្រះអង្គនឹងឆ្លើយដល់គេថា៖ អ្នករាល់គ្នាបានបោះបង់យើង ទៅគោរពព្រះដទៃនៅក្នុងស្រុកអ្នកជាយ៉ាងណា អ្នករាល់គ្នានឹងត្រូវគោរពដល់សាសន៍ដទៃ នៅក្នុងស្រុកមួយដែលមិនមែនជារបស់ខ្លួនយ៉ាងនោះដែរ។
ពួកគេចាប់យកបានទីក្រុងដែលមានកំផែងការពារ និងទឹកដីដែលមានជីជាតិ ក៏បានចាប់យកផ្ទះដែលមានពេញដោយរបស់ល្អគ្រប់មុខ និងអណ្តូងដែលជីកស្រាប់ ចម្ការទំពាំងបាយជូរ ដំណាំអូលីវ និងដើមឈើស៊ីផ្លែយ៉ាងច្រើនបរិបូរ។ យ៉ាងនោះ គេបានបរិភោគឆ្អែត ហើយត្រឡប់ជាមានសាច់ធាត់ ក៏មានចិត្តរីករាយ ដោយសារព្រះហឫទ័យសប្បុរសដ៏ធំរបស់ព្រះអង្គ។
កាលណាមានសេចក្ដីអាក្រក់ និងសេចក្ដីវេទនាជាច្រើនកើតមានដល់គេ បទចម្រៀងនេះនឹងធ្វើបន្ទាល់ទាស់នឹងគេ ព្រោះបទចម្រៀងនេះនឹងមិនដែលភ្លេចបាត់ពីមាត់នៃពូជពង្សរបស់គេឡើយ។ ដ្បិតយើងស្គាល់គំនិតដែលកើតឡើងក្នុងចិត្តរបស់គេហើយ សូម្បីតែឥឡូវនេះ មុនពេលដែលយើងនាំពួកគេចូលទៅក្នុងស្រុកដែលយើងបានស្បថថានឹងឲ្យដល់គេផង»។
ខ្ញុំនឹងថ្លែងប្រាប់ពីសេចក្ដីសប្បុរសរបស់ព្រះយេហូវ៉ា ហើយពីសេចក្ដីដែលគួរសរសើររបស់ព្រះអង្គ តាមគ្រប់ទាំងសេចក្ដីដែលព្រះយេហូវ៉ា បានប្រោសដល់យើងរាល់គ្នា និងសេចក្ដីសប្បុរសដ៏ធំ ដែលផ្តល់ដល់ពូជពង្សអ៊ីស្រាអែល ជាសេចក្ដីដែលព្រះអង្គបានប្រោសដល់គេ តាមសេចក្ដីមេត្តាករុណារបស់ព្រះអង្គ ហើយតាមសេចក្ដីសប្បុរសដ៏ជាបរិបូររបស់ព្រះអង្គ។