នេហេមា 6:12 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦12 ខ្ញុំយល់ឃើញថា ព្រះមិនបានចាត់គាត់ឲ្យធ្វើដូច្នោះឡើយ គឺគាត់បានថ្លែងទំនាយនេះទាស់នឹងខ្ញុំ ព្រោះថូប៊ីយ៉ា និងសានបាឡាតបានជួលគាត់។ 参见章节ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥12 ខ្ញុំយល់ឃើញថា ព្រះជាម្ចាស់មិនបានចាត់គាត់ ឲ្យនាំពាក្យនេះមកថ្លែងប្រាប់ខ្ញុំទេ។ គាត់ពោលដូច្នេះ មកពីលោកសាន់បាឡាត់ និងលោកថូប៊ីយ៉ាសូកគាត់។ 参见章节ព្រះគម្ពីរបរិសុទ្ធ ១៩៥៤12 ខ្ញុំក៏ពិចារណាយល់ឃើញថា មិនមែនជាព្រះដែលបង្គាប់ដល់គាត់ដូច្នោះទេ គឺគាត់បានទាយទំនាយនេះ ទាស់នឹងខ្ញុំវិញ ហើយគឺថូប៊ីយ៉ា នឹងសានបាឡាតបានជួលគាត់ផង 参见章节អាល់គីតាប12 ខ្ញុំយល់ឃើញថា អុលឡោះមិនបានចាត់គាត់ ឲ្យនាំពាក្យនេះមកថ្លែងប្រាប់ខ្ញុំទេ។ គាត់ពោលដូច្នេះ មកពីលោកសាន់បាឡាត់ និងលោកថូប៊ីយ៉ា សូកគាត់។ 参见章节 |
អ្នករាល់គ្នាបានបន្ទាបបន្ថោកយើង នៅកណ្ដាលប្រជារាស្ត្រយើង ឲ្យតែបានស្រូវឱកមួយកំប៉ុងពីរ និងចំណិតនំបុ័ងតិចតួចប៉ុណ្ណោះ ដើម្បីនឹងសម្លាប់ព្រលឹងមនុស្សដែលមិនគួរស្លាប់ទេ ហើយនឹងរក្សាព្រលឹងឲ្យរស់នៅ ដែលមិនគួររស់នៅ ដោយអ្នកកុហកដល់ប្រជារាស្ត្រយើង ដែលស្តាប់តាមសេចក្ដីកុហកនោះ។
ព្រះយេហូវ៉ាមានព្រះបន្ទូលមកខ្ញុំថា៖ ពួកហោរាគេថ្លែងទំនាយកុហកដោយនូវឈ្មោះយើងទេ យើងមិនបានចាត់ប្រើគេឡើយ ក៏មិនបានបង្គាប់គេ ឬនិយាយនឹងគេដែរ គេថ្លែងទំនាយប្រាប់អ្នករាល់គ្នាពីការជាក់ស្តែងដែលមិនពិត ជាទំនាយតាមរបៀន គឺជាសេចក្ដីឥតប្រយោជន៍ទទេ ហើយជាសេចក្ដីបញ្ឆោតនៃចិត្តខ្លួនគេវិញ។