នេហេមា 10:28 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦28 ឯប្រជាជនឯទៀតៗ ពួកសង្ឃ ពួកលេវី ពួកឆ្មាំទ្វារ ពួកចម្រៀង ពួកអ្នកបម្រើព្រះវិហារ និងអស់អ្នកដែលបានញែកខ្លួនចេញពីប្រជាជនដែលរស់នៅស្រុកទាំងនោះ ដើម្បីធ្វើតាមក្រឹត្យវិន័យរបស់ព្រះ ព្រមទាំងប្រពន្ធ និងកូនប្រុសកូនស្រីរបស់ពួកគេ គឺអស់អ្នកដែលមានចំណេះ និងការយល់ដឹង 参见章节ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥28 ប្រជាជនឯទៀតៗ ក្រុមបូជាចារ្យ ក្រុមលេវី ក្រុមយាមទ្វារ ក្រុមចម្រៀង ក្រុមបម្រើព្រះវិហារ និងអស់អ្នកដែលញែកខ្លួនចេញពីសាសន៍ដទៃ ដើម្បីធ្វើតាមក្រឹត្យវិន័យរបស់ព្រះជាម្ចាស់ ព្រមទាំងប្រពន្ធ កូនប្រុសកូនស្រីរបស់ខ្លួន និងក្មេងៗដែលមានវ័យអាចយល់បាន 参见章节ព្រះគម្ពីរបរិសុទ្ធ ១៩៥៤28 ឯពួកបណ្តាជនឯទៀត ពួកសង្ឃ ពួកលេវី ពួកឆ្មាំទ្វារ ពួកចំរៀង ពួកនេធីនិម នឹងអស់អ្នកដែលបានញែកខ្លួនចេញ ពីពួកសាសន៍នៃស្រុកទាំងនោះ ចូលខាងក្រិត្យវិន័យរបស់ព្រះវិញ ព្រមទាំងប្រពន្ធ នឹងកូនប្រុសកូនស្រីគេ គឺអស់អ្នកណាដែលមានចំណេះមានយោបល់ 参见章节អាល់គីតាប28 ប្រជាជនឯទៀតៗ ក្រុមអ៊ីមុាំ ក្រុមលេវី ក្រុមយាមទ្វារ ក្រុមចំរៀង ក្រុមបម្រើម៉ាស្ជិទ និងអស់អ្នកដែលញែកខ្លួនចេញពីសាសន៍ដទៃ ដើម្បីធ្វើតាមហ៊ូកុំរបស់អុលឡោះព្រមទាំងប្រពន្ធ កូនប្រុសកូនស្រីរបស់ខ្លួន និងក្មេងៗដែលមានវ័យអាចយល់បាន 参见章节 |