និក្ខមនំ 35:35 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦35 ព្រះអង្គបានប្រទានឲ្យអ្នកទាំងពីរមានគំនិតវាងវៃគ្រប់យ៉ាង សម្រាប់ចាត់ចែងកិច្ចការខាងជាងចម្លាក់ អ្នករចនា អ្នកប៉ាក់ អ្នកត្បាញសំពត់ពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងសំពត់ខ្លូតទេសយ៉ាងម៉ដ្ត សម្រាប់ធ្វើការគ្រប់យ៉ាង ព្រមទាំងបង្កើតគម្រោងការថ្មីផង»។ 参见章节ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥35 ព្រះអង្គប្រទានឲ្យពួកគេប៉ិនប្រសប់បំពេញមុខការគ្រប់យ៉ាង ដូចជាជាងចម្លាក់ វិចិត្រករ អ្នកប៉ាក់ អ្នកត្បាញក្រណាត់ពណ៌ស្វាយ ពណ៌ក្រហម ពណ៌ក្រហមទុំ និងក្រណាត់ទេសឯកសុទ្ធ។ ពួកគេសុទ្ធសឹងតែជាអ្នកជំនាញ ដែលចេះធ្វើការងារគ្រប់បែបយ៉ាង និងចេះលើកគម្រោង»។ 参见章节ព្រះគម្ពីរបរិសុទ្ធ ១៩៥៤35 ទ្រង់បានប្រទានឲ្យអ្នកទាំង២នោះមានគំនិតវាងវៃដ៏ពោរពេញ សំរាប់នឹងចាត់ចែងអស់ទាំងការខាងពួកជាងចំឡាក់ នឹងអ្នករចនាផ្សេងៗ ឲ្យបានចេះប៉ាក់ ចេះត្បាញសំពត់ពណ៌ផ្ទៃមេឃ ពណ៌ស្វាយ ពណ៌ក្រហម នឹងសំពត់ខ្លូតទេសយ៉ាងម៉ដ្ត សំរាប់នឹងធ្វើការគ្រប់យ៉ាង ព្រមទាំងបង្កើតការថ្មីផង។ 参见章节អាល់គីតាប35 ទ្រង់ប្រទានឲ្យពួកគេប៉ិនប្រសប់បំពេញមុខការគ្រប់យ៉ាង ដូចជាជាងចម្លាក់ វិចិត្រករ អ្នកប៉ាក់ អ្នកត្បាញក្រណាត់ពណ៌ស្វាយ ពណ៌ក្រហម ពណ៌ក្រហមទុំ និងក្រណាត់ទេសឯកសុទ្ធ។ ពួកគេសុទ្ធសឹងតែជាអ្នកជំនាញ ដែលចេះធ្វើការងារគ្រប់បែបយ៉ាង និងចេះលើកគម្រោង»។ 参见章节 |
គាត់ជាកូនរបស់ស្រីស្រុកដាន់ម្នាក់ ដែលឪពុកជាអ្នកក្រុងទីរ៉ុស អ្នកនេះជាអ្នកជំនាញក្នុងការធ្វើមាស ប្រាក់ លង្ហិន ដែក ថ្ម ឈើ និងសំពត់ពណ៌ស្វាយ ពណ៌ខៀវ សំពត់ទេសឯកយ៉ាងម៉ដ្ដ និងសំពត់ពណ៌ក្រហម ក៏ចេះឆ្លាក់ចម្លាក់គ្រប់ជំពូក ហើយចេះបង្កើតរបស់គ្រប់យ៉ាងដែរ ដើម្បីឲ្យបានធ្វើការជាមួយពួកជាងយ៉ាងជំនាញរបស់ទ្រង់ និងពួកជាងយ៉ាងជំនាញរបស់ព្រះបាទដាវីឌ ជាបិតារបស់ទ្រង់ ជាម្ចាស់នៃទូលបង្គំផង។