និក្ខមនំ 29:22 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦22 ត្រូវយកខ្លាញ់ចៀមឈ្មោលនោះ ទាំងកន្ទុយ និងខ្លាញ់ដែលនៅជាប់នឹងអាការៈខាងក្នុង ហើយដុំថ្លើម អង្គញ់ទាំងពីរ ខ្លាញ់ដែលរុំនៅអង្គញ់នោះ និងស្មាស្តាំផង (ដ្បិតនេះជាចៀមសម្រាប់ពិធីតែងតាំងជាសង្ឃ) 参见章节ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥22 ចៀមទីពីរនេះជាចៀមសម្រាប់ធ្វើពិធីតែងតាំងបូជាចារ្យ។ ត្រូវយកខ្លាញ់របស់វា កន្ទុយ ខ្លាញ់ជាប់នឹងពោះវៀន ថ្លើម ក្រលៀនទាំងពីរ និងខ្លាញ់ ដែលជាប់ជាមួយភ្លៅស្ដាំខាងក្រោយ 参见章节ព្រះគម្ពីរបរិសុទ្ធ ១៩៥៤22 ត្រូវយកខ្លាញ់ចៀមនោះ ព្រមទាំងកន្ទុយ នឹងខ្លាញ់ដែលនៅជាប់នឹងអាការៈខាងក្នុង ហើយដុំថ្លើម អង្គញ់ទាំង២ នឹងខ្លាញ់ដែលរុំនៅអង្គញ់នោះ ហើយនឹងស្មាស្តាំផង ដ្បិតនេះជាចៀមសំរាប់បុណ្យតាំងជាសង្ឃ 参见章节អាល់គីតាប22 ចៀមទីពីរនេះ ជាចៀមសម្រាប់ធ្វើពិធីតែងតាំងអ៊ីមុាំ។ ត្រូវយកខ្លាញ់របស់វា កន្ទុយ ខ្លាញ់ដែលនៅជាប់នឹងពោះវៀន ថ្លើម ក្រលៀនទាំងពីរ និងខ្លាញ់ដែលនៅជាប់ជាមួយភ្លៅស្តាំខាងក្រោយ 参见章节 |
ប៉ុន្តែ ទ្រូងដែលគ្រវី និងស្មាដែលថ្វាយដោយលើកចុះឡើង នោះត្រូវបរិភោគនៅទីកន្លែងដ៏ស្អាត គឺទាំងបង និងកូនប្រុសស្រីរបស់បងផង ដ្បិតរបស់ទាំងនោះបានប្រទានមកទុកជាចំណែករបស់បងហើយ និងជាចំណែករបស់ពួកកូនរបស់បង ពីយញ្ញបូជានៃតង្វាយមេត្រីទាំងប៉ុន្មានរបស់ពួកកូនចៅអ៊ីស្រាអែលផង។
ដូច្នេះ អ្នកចម្អិនក៏យកស្មា និងសាច់ដែលនៅជាប់នោះ មកជូនលោកសូល រួចសាំយូអែលប្រាប់ថា៖ «មើល៍! នេះជារបស់ដែលបានបម្រុងទុកឲ្យអ្នក អញ្ជើញពិសាចុះ ដ្បិតបានបម្រុងទុកដល់ពេលកំណត់សម្រាប់អ្នក ដើម្បីឲ្យអ្នកបានបរិភោគរួមជាមួយភ្ញៀវដែលខ្ញុំបានអញ្ជើញ»។ ដូច្នេះ លោកសូលក៏បរិភោគជាមួយលោកសាំយូអែលនៅថ្ងៃនោះ។